ក្រុមហ៊ុន​ស៊ី​ធី​ម៉ា​ត ខូ​អិ​ល​ធី​ឌី ឈូសឆាយដី​បំពាន​បទបញ្ជា​លេខ​ ០១ និង​ប៉ះពាល់​ដី​ពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ​

, , Comment closed

​ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពី​អាជ្ញាធរ បានទទួល​លិខិត​លេខ​៩៥/១៣​របក ចុះ​ថ្ងៃ ទី​៥ ខែមីនា ឆ្នាំ​២០១៣ របស់លោក ងួន ឡាញ់ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ថ្ពង ដែល​បានធ្វើ​របាយការណ៍​បញ្ជា​ក់​អំពី​សកម្មភាព របស់​ក្រុមហ៊ុន​ស៊ី​ធី​ម៉ា​ត ខូ​អិ​ល​ធី​ឌី នាំយក​កម្លាំង យោធា​ជាច្រើន​នាក់​ទៅ​ឈូសឆាយ​រំលោភ​យក​ដី​ប្រជាជន  លោក កង ហ៊ាង អភិបាលខេត្ដ​កំពង់ស្ពឺ បានចេញ​លិខិត​លេខ​១៤៥​សជណ កាលពី​ថ្ងៃទី​១២ ខែមីនា  ឆ្នាំ​២០១៣ ឱ្យ​ក្រុមហ៊ុន​ស៊ី​ធី​ម៉ា​ត ខូ​អិ​ល​ធី​ឌី បញ្ឈប់​សកម្មភាព​ឈូស ឆាយ​រំលោភ​លើដី​ប្រជាពលរដ្ឋ​ជាបន្ទាន់។​

 

​ប៉ុន្ដែ​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣  បែរជា​ក្រុមហ៊ុន​ស៊ី​ធី​ម៉ា​ត ខូ​អិ​ល​ធី​ឌី មិន ត្រឹមតែ​បំពាន​ទៅនឹង​សេចក្ដីជូនដំណឹង របស់​អាជ្ញាធរ​ខេត្ដ​ប៉ុណ្ណោះ​ទេ ថែមទាំង អនុវត្ដ​ន៍​ឈូសឆាយដី​បំពាន​ទៅនឹង​បទ បញ្ជា​លេខ​០០១​បប ចុះ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១២ ស្ដីពី​វិធានការ​ពង្រឹង​និង​បង្កើន ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី សេដ្ឋកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​ថែមទៀត​។ លោក ងួន ឡាញ់ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ថ្ពង តាមរយៈ​របាយការណ៍ ចុះ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៣ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៣ វេលា ម៉ោង​២​និង​៣០​នាទី​រសៀល មាន​ទាហាន នៅ​អង្គភាព​យោធភូមិភាគ​ទី​៣​ដែល​ក្រុម ហ៊ុន​ស៊ី​ធី​ម៉ា​ត​បាន​ទំនាក់ទំនង​ឱ្យមក​ការ ពារ​ដី​ក្រុមហ៊ុន​សរុប​ចំនួន​១៥​នាក់ ប៉ុន្ដែ មាន​២​នាក់ ១-​ឈ្មោះ ឃុ​ត ខុន និង​ម្នាក់ ទៀត​មិន​ស្គាល់ឈ្មោះ បាន​ប្រើប្រាស់​អាវុធ AK២​ដើម មធ្យោបាយ​ធ្វើដំណើរ​ដោយ រថយន្ដ​ម៉ាក​ប៉ា​ជេ​រ៉ូ បាន​ចូលមក​គំរាមកំហែង​គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​លើដី​ចម្ការ ឋិត​ក្នុង​ចំណុច​រុ​ការ​តេ ភូមិ​ស្យា ឃុំ​យាអង្គ ។​

ដោយយោង​តាម​ចំណារ​របស់លោក​អភិ បាល​នៃ​គណៈ​អភិបាលខេត្ដ ចុះ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៣ ក្រុមការងារ​ស្រុក ភូមិបាល​ស្រុក បាន​ចុះ​វាស់វែង​ដី​មកឱ្យ​គ្រួសារ កងទ័ព និង​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​អាស្រ័យ​ផល ស្របទៅតាម​នីតិវិធី កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៣ រួចរាល់​ជា​ស្ថាពរ ។ ពេលនោះ​មាន ឈ្មោះ ឃុ​ត ខុន បាន​យក​អាវុធ​មក​គំរាម ឱ្យ​គ្រួសារ​កងទ័ព ប្រជាពលរដ្ឋ​រុះរើ​និង​ដក​គ្រឿងចក្រ​ជាបន្ទាន់ ព្រោះ​ពួកគេ​បាន បញ្ជាក់ថា​ទីតាំង​ដី​នេះ​ជា​ដី​កម្មសិទ្ធិ​របស់ ក្រុមហ៊ុន​ស៊ី​ធី​ម៉ា​ត ។ លោក​អភិបាលស្រុក​បាន​បន្ដថា នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៣ វេលា​ម៉ោង​៨ និង​៣០​នាទី មាន​ករណី​គំរាមកំហែង ប្រដាប់អាវុធ​មួយ​ករណី​បន្ដទៀត​នៅ​ចំណុច រុ​ការ​តេ ភូមិ​ស្យា ឃុំ​យាអង្គ បង្កឡើង ដោយ​ទាហាន​អង្គភាព​យោធភូមិភាគ​ទី​៣ ចំនួន​៨​នាក់ អាវុធ​៦​ដើម ដឹកនាំ​ដោយ ឈ្មោះ ឃុ​ត ខុន បាន​ទៅ​គំរាមកំហែង ប្រជាពលរដ្ឋ​ចាំ​ដី ឈ្មោះ ម៉ុង បូរី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដោយ​វាយ​នឹង​កាំភ្លើង​ទាំង​កំរោល ប៉ុន្ដែ​ឈ្មោះ ម៉ុង បូរី បានគេច​ខ្លួន​ផុត ។​

យុវជន ម៉ុង បូរី បាន​ឲ្យ​ដឹងថា ខាង​ក្រុមហ៊ុន​ស៊ី​ធី​ម៉ា​ត ខូ​អិ​ល​ធី​ឌី ពិតជា បានមក​គំរាមកំហែង​សម្លុត​ចាប់​ដាក់ គុក​និង​ចាប់​យកទៅ​ចង​ដាក់​ទុក​នៅមុខ​ស្នាក់ការ ដែល​បញ្ហា​ទាំងអស់នេះ​មិន មែន​ជា​តែ​រូប​ខ្លួន​ម្នាក់​ទេ ប្រជាពលរដ្ឋ​ជា ច្រើន​គ្រួសារ​ក៏​រងគ្រោះ​ដោយសារ​ក្រុម ហ៊ុន​នេះ​បាន​ប្រើប្រាស់​កម្លាំងយោធា និង​មន្ដ្រីនគរបាល ។ យ៉ាងហោចណាស់​ក៏មាន​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៣០០​គ្រួសារ​ដែល​ខាង​ក្រុមហ៊ុន កំពុង​ឈូសឆាយ​រំលោភ​មកលើ​ដី​ដែល ពួកគាត់​កំពុង​អាស្រ័យ​ផល ក្នុងនោះ​អាជ្ញាធរ​ភូមិ​ស្យា លោក រៀល ខន បានឱ្យ ដឹងផង​ដែរ​ថា បន្ទាប់ពី​មាន​អំពើ​ឃោរឃៅ និង​សកម្មភាព​ឈូសឆាយ​មកលើ ដី​ប្រជាពលរដ្ឋ លោក​ក៏បាន​ប្ដឹង​ផងដែរ ទៅ​ថ្នាក់លើ​និង​ទៅ​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ដ​កំពង់ស្ពឺ ។ ប្រជា​ពល រដ្ឋ​ទាំងនោះ​ពិតជា​រស់នៅ​ជា​លក្ខណៈ​ស្រប ច្បាប់ មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ គ្រប់​ជាន់ថ្នាក់ ហើយ​អ្វីដែល​ក្រុមហ៊ុន​ធ្វើ សកម្មភាព​បំពាន​មកលើ​ប្រជាពលរដ្ឋ ជា​រឿង​មិន​ត្រឹមត្រូវ​។​

ក្រុមមន្ត្រី​បាន​ទទួលស្គាល់ថា ក្រុមហ៊ុន​ស៊ី​ធី​ម៉ា​ត ខូ​អិ​ល​ធី​ឌី ពិតជា​មានច្បាប់ អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គ្រប់គ្រង​ដី​ចំនួន​៩.៨៥០​ហិកតា ប៉ុន្ដែ​ខាង​ក្រុមហ៊ុន​មិនទាន់មាន ឯកសារ​និង​កិច្ចសន្យា​ណាមួយ​ជាមួយនឹង ក្រសួងកសិកម្ម ក៏ដូចជា​ក្រសួង​រៀបចំ ដែនដី​នោះទេ ។ បានន័យថា គាត់​មិនមាន ដី​សម្រាប់ធ្វើ​ការវិនិយោគ​ដាំ​ដុះ​ដែល ទទួលស្គាល់​ដោយ​ក្រសួងកសិកម្ម និង ក្រសួង​រៀបចំ​ដែនដី ក្នុងការ​កំណត់​ព្រំ​ឱ្យ បានច្បាស់លាស់ ដើម្បី​កុំឱ្យ​ប៉ះ​ទៅនឹង​បទ បញ្ជា​លេខ​០០១​បប ចុះ​ថ្ងៃទី​៧​ខែឧសភា ឆ្នាំ​២០១២ ស្ដីពី​វិធានការ​ពង្រឹង និង​បង្កើន ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល ។​

មន្ដ្រី​សាលា​ខេត្ដ​បាន​ធ្លោយ​ឱ្យដឹង ថា កន្លងទៅ​ក្រុមហ៊ុន​ស៊ី​ធី​ម៉ា​ត ខូ​អិ​ល​ធី​ឌី បាន​ស្វះ​ស្វែងរក​ការអន្ដរាគមន៍​ផងដែរ បន្ទាប់ពី​មានទំនាស់​ជាមួយនឹង​មន្ដ្រី​យោ ធា​ពាក់ព័ន្ធ​ទៅនឹង​ដី​ប្រមាណ​៣៣៧​ហិកតា  ប៉ុន្ដែ​មិនដឹង​ជា​ខាង​ក្រុមហ៊ុន​ត្រូវ​ចំណាយ បែបណា​ជាមួយ​ថ្នាក់លើ ក្រោយមក​បែរ ជា​លោក​ឧត្ដមសេនីយ៍ ម៉ៅ ឆែម បានចេញ​លិខិត​មួយ​ទៅកាន់​អង្គភាព​យោធ ភូមិភាគ​ទី​៣​កាលពី​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ ២០១២ ក្នុង​គំនាប​ឱ្យ​មន្ដ្រី​យោធា​ដែល ពាក់ព័ន្ធ​ទៅនឹង​បណ្ដឹង​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នេះ ដកខ្លួន​ពី​ការប្ដឹង​ផ្ដល់ ទើប​លោក អាំង ផល្លី​ន ដែល​គេ​សង្ស័យថា ត្រូវបាន​ថ្នាក់លើ​សំណូមពរ ក៏បាន​ដកខ្លួន​ពី​បញ្ហា​ទាំងនេះ​ទាំង​ការឈឺ​ចុកចាប់ ៕

20-m