ចាប់ខ្លួន​បក្ខពួក​ជន​សង្ស័យ​ដែល​ប្រើ​កាំបិតប៉័ងតោ ដេញ​កាប់​កូនប្រុស​លោក​ស័ក្តិ​៣

, , Comment closed

​ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​គ្នា ៥​នាក់​ត្រូវ បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមច្បាប់ កាលពី​ថ្ងៃទី​១៩ ខែមីនាឆ្នាំ​២០១៣ បន្ទាប់ពី​ធ្វើ​សកម្មភាព​ដេញ​កាប់​កូនប្រុស​លោក​ស័ក្តិ​៣ កងរាជអាវុធហត្ថ​ខេត្ត​ម្នាក់ មួយ​លើក​ជា​ពីរលើក បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

 

​លោក ហម ម៉ុ​ត បាន​ឲ្យ​ដឹងថា មុនពេល​ត្រូវបាន​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមីនា វេលា​ម៉ោង ៥ ល្ងាច ជនសង្ស័យ​មាន​បក្ខពួក​ចំនួន​៥ នាក់ ជិះ​ម៉ូតូ​២ គ្រឿង ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ និង​កាំបិតប៉័ងតោ​គ្រប់​ដៃ តាម​ដេញ​កាប់​ជនរងគ្រោះ និង​មិត្ត​ភ័ក្តិ​តែ​សំណាងល្អ ជនរងគ្រោះ នាំគ្នា​រត់គេច​ចូល​កុដិ​លោក​រួចខ្លួន ពេលនោះ​ពួកគេ​បាន​កាប់​ចិញ្ច្រាំ​ម៉ូតូ​ជំនួស​វិញ ដើម្បី​បន្ធូ​កំហឹង។​

 

​ជនសង្ស័យ​មានឈ្មោះ ឈិន លី​ម៉េង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រីឯ​ជនរងគ្រោះ​១-​ឈ្មោះ រិ​ទ្ធា រស្មី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជា​កូនប្រុស​លោក​ស័ក្តិ​៣ កងរាជអាវុធហត្ថ​ម្នា​ក់នៅ​ខេត្តបន្ទាយមានជ័យ​និង​ម្នាក់ទៀត​ឈ្មោះ សែន លីវយី ភេទ ប្រុស អាយុ​១៩​ឆ្នាំ ជា​មិត្ត​ភ័ក្តិ​៕

20-m