សម្តេច ហ៊ុន សែន អះអាងថា កម្ពុជា​នៅ​សល់​ផ្ទៃ​ដីគ​ម្រ​ប​ព្រៃឈើប្រមាណ ៩លាន២សែនហិចតា

, , Comment closed

រាជធានីភ្នំពេញ ៖ ក្នុងពិធីសម្ពោធក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង ព្រឹកថ្ងៃអង្គារនេះ នៅវិមានសន្តិភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ប្រទេសកម្ពុជា នៅ​មាន​ផ្ទៃ​ដី​គម្រប​ព្រៃឈើប្រមាណ ៩លាន២សែនហិចតា ហើយ​ដី​គ​ម្រ​ប​ព្រៃ​ឈើ​ចំនួន​ ១ លា​ន​ ៥ សែន​ហិច​តា ត្រូវ​បាន​ផ្តល់​ជា​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច ដែ​ល​ក្នុងនោះ៨០ភាគរយ ផ្តល់ឲ្យសម្រាប់ដំណាំកៅស៊ូ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ការផ្តល់ដីគម្របព្រៃឈើជាដីសម្បទាននេះ ចូលរួមចំណែកកែលម្អជីវភាពប្រជាពលរដ្ឋ និងដី​គម្រប​ព្រៃ​ឈើ​នៅ​សល់ ជាការចូលរួម​ចំណែក​ការពារ​បរិ​ស្ថាន។ ដោយឡែករបាយការណ៍របស់សមាគមអាដហុក បង្ហាញថា ក្នុងឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឬបម្រុងដីជិត២,៧លានហិចតា ទុកឲ្យក្រុមហ៊ុនឯកជន ក្រោម​គម្រោង​សម្ប​ទានដីសេដ្ឋកិច្ច ហើ​យ​ចំនួ​ន​នេះ​កើនឡើង១៦,៧% បើធៀបនឹងឆ្នាំ២០១១។

កាលពីខែឧសភា ឆ្នាំ២០១២ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ដោយបញ្ជាឱ្យផ្អាក​ជា​បណ្តោះ​អា​ស​ន្ននូវ​ការ​ផ្តល់​ដី​ស​ម្ប​ទា​ន​សេ​ដ្ឋ​កិច្ចឱ្យទៅក្រុមហ៊ុនឯកជន។ ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ធ្លាប់បានលើកឡើងថា បើទោះជាមានសេចក្តីប្រកា​សស្តីពី​ការផ្អាក​បណ្តោះ​អា​សន្ន​លើការ​ផ្តល់​សម្ប​ទា​ន​ដីសេដ្ឋកិច្ចក៏ដោយ ក្នុងឆ្នាំ២០១២កន្លងមកនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ចំនួន៦៦ បម្រុងដីចំនួន ៣៨១.១២១ហិកតា សម្រាប់ដីសម្បទានសេដ្ឋកិច្ច៕

20-m