នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឆែកឆេរ​រកឃើញ​សារធាតុ​គីមី​ជាង​៦០​តោន​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​ម​ហា​ផ្ទៃ​​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ឡុង ស្រេង និង​មានការ​ចូលរួម​ពី​ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ​ទីតាំង​ស្តុក​សារធាតុ​គីមី​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ជ្រៃ កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣​។ ប្រតិបត្តិ​ការចុះ​ឆែកឆេរ​នេះ​សមត្ថកិច្ច​រកឃើញ សារធាតុ​គីមី​រាប់​តោន ក្នុងនោះ​មាន​ជាង​២០​មុខ ស្មើនឹង​ជាង​៦០​តោន ដែល​គេ​សង្ស័យថា អាច​យកទៅ​ផលិត​ជា​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់​ក្នុងនោះ​ស្រី​ម្នាក់​។​

 

​លោក​ឧត្ដមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយ​អនុវត្ដ​ន៍​តាម​បទបញ្ជា​លោកនាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ទោ ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ចាត់តាំង​កម្លាំង​ស៊ើបអង្កេត​តាមដាន​ពី​ទីតាំង​ដែល​សង្ស័យថា ស្ដុក​ទុក​នូវ​សារ​ធាតុគីមី ទើប​នៅ​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ លោក​ឧត្ដមសេនីយ៍ទោ ជា សុ​មេធី និង​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ធ្វើការ​ឆែកឆេរ​ឃ្លាំង​ខាងលើ និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​កាំកុងត្រូល ដែល​រឹបអូស​បាន​ប្រភេទ​សារធាតុ​គីមី​ជាង​២០​មុខស្មើ​នឹង​៦០​តោន​៕

20-m (1) 20-m