កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ត្រូវ​រថយន្ដ​ដឹកទំនិញ បុក​អូស​ប្រហែល​៣០​ម៉ែត្រ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ត្រូវបាន​រថយន្ដ​ដឹកទំនិញ​បើក បញ្ច្រាសទិស​បុក​ចំ​ពីមុខ​ពេញទំហឹង អូស​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ កាលពី​វេលា​ម៉ោង ១០​និង​៣៥​នាទី​យប់ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ម្ដុំ​វត្ដ​អន្លង់​ក្ងាន ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ហើយ​រថយន្ដ​ព្យាយាម​បើករថយន្ដ​ដល់​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់ ទើប​សមត្ថកិច្ច​ឃាត់​បាន ។

យុវជន​រងគ្រោះ​មិនទាន់​ស្គាល់ អត្ដ​សញ្ញាណ​នៅឡើយ អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៣ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​1BM-8567 បើក​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ដ​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A-0339 ចំណុះ​៥​តោន ផ្ទុកទំនិញ​ពេញ បើកបរ​ដោយ​ឈ្មោះ ជុំ សុភា​រម្យ អាយុ​៣៥​ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅ​ភូមិ​ខ្នា​ថ្មី ឃុំ​ចុង​កៅស៊ូ ស្រុក​-​ខេត្ដ​សៀមរាប ។​

នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បើក​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច កើតហេតុ ស្រាប់តែ​រថយន្ដ​បង្ក​ដែលមាន​ដឹកទំនិញ​ពេញ បើក​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង បណ្ដាលឱ្យ​អូស​ទាំង​ម៉ូតូ​និង មនុស្ស​ប្រហែល​៣០​ម៉ែត្រ​ស្លាប់​ភ្លាមៗ ហើយ​រថយន្ដ​បង្ក​ព្យាយាម​បើក​រត់​ប្រហែល​បាន​ចម្ងាយ ប្រហែល​៧០០​ម៉ែត្រ គឺ​មកដល់​ចំណុច​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់ ត្រូវ​នគរបាល​ខណ្ឌ​សែន​សុខ​ស្ទាក់​ចាប់បាន​៕

20-m