រថយន្ដ​ដឹក​សំរាម​បុក​បុរស​ម្នាក់​អូស​ជាង​១០​ម៉ែត្រ រលាត់​សាច់​ជើង​ស្ដាំ​សល់​តែ​ឆ្អឹង​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​រថយន្ដ​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​បុក​អូស ១០​ម៉ែត្រ​រលាត់​សាច់​ជើង​ស្ដាំ ឃើញ​សល់​តែ​ឆ្អឹង​គួរឱ្យ​រន្ធត់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាចថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​បេតុង​ស្ថិតក្នុង​ភូមិ​ខ្វា សង្កាត់​-​ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។​

 

​ជនរងគ្រោះ​មានឈ្មោះ ប៊ុន មករា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្នោតជ្រំ ក្រុមទី​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្បូង​ទៅ​ជើង​ស្រប​ទិស គ្នា​ជាមួយនឹង​រថយន្ដ​បង្កហេតុ លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ដ​ក៏​បុក​ជន រងគ្រោះ​រួច​អូស​ទាំង​ម៉ូតូ​នៅក្រោម​រថយន្ដ​ទាំង​មនុស្ស​ជាង​១០​ម៉ែត្រ បណ្ដាលឱ្យ រលាត់​សាច់​ជើង​ស្ដាំ​ឃើញ​ឆ្អឹង​គួរឱ្យ​រន្ធត់​។​

ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប្រាក់ មើលមិនឃើញ​ស្លាក​លេខ ហើយ​អ្នកបើកបរ​ឃើញ​សភាព​មិន​ស្រួល​ក៏​រត់ បាត់​តែម្ដង​។ ដោយឡែក​សមត្ថកិច្ច​បា​ន ឱ្យដឹងថា ក្រោយ​កើតហេតុ​រថយន្ដ​បង្ក ហេតុ​បាន​បញ្ជូនទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ចំណែក​ជន រងគ្រោះ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត​ហៅ​ពេទ្យរុស្ស៊ី ៕

20-m