ខឹង​មក​ទារលុយ​ពេល​កំពុង​ចាញ់ល្បែង កាប់​របួស​ម្ចាស់បំណុល​ ៣ ​នាក់​

, , Comment closed

​ខេត្តបន្ទាយមានជ័យ ៖ កូនបំណុល​ដែល​កំពុង​ចាញ់ល្បែង បាន​កាប់​ម្ចាស់បំណុល​ពីរ​នាក់​ប្តី​ប្រពន្ធ រួមទាំង​បងប្រុស​ម្នាក់ទៀត បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​សម្រាក​នៅ​មន្ទីរ​ទាំងយប់ ខណៈ​ទៅ​ទារបំណុល​ពី​គេ​កាលពី​ម៉ោង​៨​យប់ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

 

​ជនរងគ្រោះ​រួមមាន​ទី​១- ឈ្មោះ មឿ​ន វ៉ា​ន់ទី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវជា​បង ទី​២- ឈ្មោះ មឿ​ន ចាន់​វឿ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​ប្តី និង​ទី​៣- ឈ្មោះ រឿន យ៉ា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ត្រូវជា​ប្រពន្ធ ពួកគេ​គឺជា​កម្មករសំណង់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ ឈ្មោះ ចាន់ វឿ​ត រួមទាំង​ប្រពន្ធ បាន​ទៅ​ទារប្រាក់​ដែល​គេ​ជំពាក់ ចំពេល​ដែល​អ្នក​ខ្ចី ប្រាក់​របស់ខ្លួន ឈ្មោះ ធឿន កំពុង​លេងល្បែង​ពេលនោះ ឈ្មោះ ធឿន បាន​ឆ្លើយ​យ៉ាងខ្លី​ថា​ចាញ់ល្បែង​អស់ហើយ គ្មាន​ប្រាក់​សង​ទេ​។​

ពេលនោះ​ជនរងគ្រោះ​សួរ​ទៀតថា អង្កាល់​បាន​សង​? ស្រាប់តែ​ផ្ទុះ​ពាក្យសំដី​ដាក់គ្នា​យ៉ាង​តឹងសរសៃក រៀងៗ​ខ្លួន ហើយ​ជនដៃដល់ មិន​ត្រឹមតែ​មិន​សងលុយ​ទេ ថែមទាំង​បាន​ទាញ​កាំបិត កាប់​ជនរងគ្រោះ​របួស សុសសាច់​ប្រពន្ធ ពេលនោះ​បងប្រុស​ឃើញ​ទាន់ ក៏​រត់​មកជួយ​ក៏ត្រូវ​កាប់​របួស​ទាំង​៣​នាក់ ខ្លះ​រយះ​ក្បាល ដៃ ជើង និង​កាប់សាច់ រួច​ក្រុម​ជនសង្ស័យ​ទាំងពីរ​នាក់​បងប្អូន បាននាំគ្នា​រត់គេចខ្លួន​បាត់​៕

 

20-m