អ្នកមាន​លុយ​មានអំណាច ប្រណាំង​រថយន្ត​ទំនើប​បង្ក​គ្រោះថ្នាក់​ចរាចរ និង​វាយតប់​អ្នកកាសែត​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បា​ន​និ​ង​កំ​ពុ​ង​​តា​ម​ប្រ​មា​ញ់​​ចា​ប់​ជនដៃដល់ ដែលមាន​តួនាទី​ជា​អនុ​រដ្ឋ​លេ​ខា​ធិ​កា​រ​​នៃ​​ក្រ​សួ​ង​យុ​ត្តិធម៌ និង​ជា​អតីត​ក្រឡាបញ្ជី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​ឈ្មោះ យាន ស៊ីណា បាន​រត់​គេចខ្លួនបាត់​នៅពេលដែល​សមត្ថកិច្ច​នគ​របាល​ចរាចរ​នាំ ខ្លួន​ចេញពី​ប៉ុស្តិ៍​រដ្ឋបាល​បឹងរាំង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

 

​ដោយឡែក​បក្ខពួក​បង្ក​ហេតុ​ប៉ុន្មាន​នាក់​ទៀត សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់  ក្រោយពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​អតីត​មេធាវី​សំបូរ​រឿងអាស្រូវ ដេវីដ ឆាយណាវ៉ា ដែល​បាននាំគ្នា​ព្រួត​វាយ​ទៅលើ​អ្នកសារព័ត៌មាន​ជាច្រើន ស្ថាប័ន​មកពី​ស្ថានីយទូរទស្សន៍ និង​គេហទំព័រ​បណ្តាលឱ្យ​រង​របួសធ្ងន់​-​ស្រាល​ចំនួន​៤​នាក់ ក្នុង​ហេតុការណ៍​បើករថយន្ត​ប្រណាំង​គ្នា និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ មីនា ២០១៣ នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​២១៤ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។

រថយន្ត​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង ដែលជា​បក្ខ​ពួកលោក ដេវីដ ឆា​ណាយ​វ៉ា បាន​បើក​ដេញ​ប្រណាំង​គ្នា​យ៉ាង​លឿន តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស រួច​បត់​ឡើងទៅ​ផ្លូវ​២១៤ ដោយ​បួង​ចង្កូត​មិនទាន់​បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន​៦១០៨ ជ្រុល​ទៅបុក​ជាប់​ជា​បង្គោល​ភ្លើង ។ ខណៈនោះ​ក៏មាន​អ្នកយកព័ត៌មាន​ជាច្រើន​នាក់​ទៅ​ថត​យក​រូបភាព​នៃ​សកម្មភាព ក្រុម​នេះ ស្រាប់តែ​លោក ដេវីដ ឆា​ណាយ​វ៉ា និង​បក្ខពួក​ចេញពី​ក្នុង​រថយន្ត​មក​ព្រួត​វាយ​អ្នកសារព័ត៌មាន បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​នាក់​។
​ក្នុង​ហេតុការណ៍​នោះ​មាន​លោក ដេវីដ ឆាយណាវ៉ា និង​បក្ខពួក​ជាច្រើន​នាក់ បាន​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត​ព្រួត​វាយ​ទៅលើ​សហការី​របស់​ស្ថានីយ៍ ទូរទស្សន៍​បាយ័ន CNC  អប្សរា ព្រមទាំង​អ្នកយកព័ត៌មាន របស់​ស្ថានីយ៍​ប៉ុស្តិ៍​លេខ​៩ និង​បាន​វាយ​បុគ្គលិក​របស់​គ្លីនិក​ឯក​មួយ​នៅពេលដែល​ចូល​ទៅរក​អ្នករបួស ថែមទៀត ។ ក្រោយពេល​អ្នកកាសែត​ប្រគល់​ក្រុម​ចាស់​ទំនើង​ម្នាក់ ដែល​បាន​វាយតប់​មកលើ​អ្នកកាសែត​នោះ ឲ្យ​ទៅ​សមត្ថកិច្ច ស្រាប់តែ​មានការ​ប​ណ្តែ​បណ្តោយ​ឲ្យ​បើករថយន្ត​ម៉ាក BMW ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-7771 គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​ទៅវិញ​។​

យ៉ាងណាក៏ដោយ ជនបង្ក​ដែល​ប្រើ​អំពើ ហិង្សា លើ​អ្នកកាសែត ដែល​អ្នកខ្លះ​ដួល សន្លប់ បញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ ត្រូវបាន កម្លាំង​នគរបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាប់ ខ្លួន ២​នាក់ បញ្ជូនទៅ​ស្នងការដ្ឋាន​នគរ បាល រាជធានី​ភ្នំពេញ ក្នុងនោះ​ម្នាក់​ជា មេធាវី​ឈ្មោះ ដេ​វិដ ឆា​ណាយ​វ៉ា និង​ម្នាក់ ទៀត ជា​ក្មួយប្រុស​បង្កើត​ឈ្មោះ ប្រាក់ អ៊ូ​ស៊ី អាយុ ២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​សកល វិទ្យាល័យ​ឯកជន ។ ជនរងគ្រោះ​ដែល រងរបួស ធ្ងន់ ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់ បានមក ដាក់ពាក្យ​បណ្ដឹង នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក្នុងនោះ​រួមមាន ១- លោក ស៊ូ ប៊ុន​ធី អាយុ ៤៨​ឆ្នាំ ជា​បុគ្គលិក របស់​ទូរទស្សន៍ប៉ុស្ដិ៍​លេខ ១១, ២-​លោក សុវណ្ណ រិ​ទ្ធ​គីន អាយុ ២១​ឆ្នាំ ជា​បុគ្គលិក របស់​ទូរទស្សន៍ប៉ុស្ដិ៍​លេខ ៩, ៣-​លោក សុវណ្ណ សេដ្ឋី អាយុ ១៩​ឆ្នាំ ជា​បុគ្គលិក ទូរ ទស្សន៍​បាយ័ន​, ៤-​លោក វាសនា មីនា ជា អ្នករត់ម៉ូតូឌុប ។​

ដោយឡែក អ្នកកាសែត​ដែល​រងរបួស ស្រាល នៅក្នុង​ហេតុការណ៍​ខាងលើនេះ គ្រោង​នឹងដាក់​ពាក្យបណ្ដឹង ផងដែរ ក្នុង នោះ​រួមមាន លោក មាស ចាន់​ធឿន អាយុ ៤៨​ឆ្នាំ ជា​បុគ្គលិក​ទូរទស្សន៍​អប្សរា លោក រឿង ចំរើន អាយុ ២៧​ឆ្នាំ ជា​បុគ្គលិក​គេហ ទំព័រ អគ្គស្នងការ​នគរបាល​ជាតិ លោក ផុន ពិសិដ្ឋ អាយុ ២៩​ឆ្នាំ ជា​បុគ្គលិក គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ លោក ជា សេ​ឌី អាយុ ៣០​ឆ្នាំ ជា​បុគ្គលិក​ទូរទស្សន៍ប៉ុស្ដិ៍ លេខ ១១ និង​លោក សុវណ្ណ រិទ្ធី ជា​បុគ្គលិក កាសែត កោះសន្ដិភាព ៕

 

20-m (1)

 

20-m