Sony ប្រកាស​ចេញ​ទូរស័ព្ទ Xperia L មានតម្លៃ​មធ្យម​តែ​គុណភាព​កាមេរ៉ា​ខ្ពស់

, , Comment closed

កាលពី​ម្សិលមិញ​ក្រុមហ៊ុន Sony បានប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប​ចំនួន​ពីរ​ម៉ូ​ដែល​ថ្មី​ផ្សេងគ្នា ដែល​ទូរស័ព្ទ​ទាំងនោះ​មានឈ្មោះ​ថា Sony Xperia SP និង Xperia L ។  យ៉ាងណាមិញ​បើ​គេ​និយាយ​ទៅលើ​ទូរស័ព្ទ​ទំនើប​មានតម្លៃ​មធ្យម​របស់​ក្រុមហ៊ុន Sony គេ​សង្កេតឃើញថា​ទូរស័ព្ទ​ទំនើប​ទាំងពីរ​ម៉ូ​ដែល​នេះ​គឺមាន​អេក្រង់​ទំហំ​ប្រហែល​ជាង 4-inch ប៉ុណ្ណោះ និង​មាន​កម្រិត​ភាពច្បាស់ HD ដូចជា​ទូរស័ព្ទ​ទំនើប​ផ្សេងៗ​កាលពី​ឆ្នាំ​២០១២ ។​

19-m (3)

ទូរស័ព្ទ​ទំនើប Sony Xperia L គឺជា​ទូរស័ព្ទ​ដែល​ស្ថិតនៅ​ក្នុងតម្លៃ​មធ្យម​ទេ ប៉ុន្តែ​ត្រូវបាន​ក្រុមហ៊ុន​បំពាក់​ដោយ​បច្ចេកវិទ្យា​កាមេរ៉ា “Exmor RS” ប្រហាក់ប្រហែលគ្នា​ទៅនឹង Sony Xperia Z ដែលជា​ទូរស័ព្ទ​មានតម្លៃ​ថ្លៃ និង​គុណភាព​ខ្ពស់ ។ លើសពីនេះ​ជាមួយនឹង​កាមេរ៉ា​ទំហំ 8MP ទូរស័ព្ទ Sony Xperia L អាច​ថត​ជា​ប្រភេទ HDR  (High Dynamic Range) បាន​ទាំង​រូបភាព​និង​វី​ឌី​អូ ដូច Sony Xperia Z ផងដែរ ។ ក្រៅពីនេះ​ទូរស័ព្ទ  Sony Xperia L ក៏ត្រូវ​បាន​បន្ថែម​នូវ​មុខងារ one-touch ជាមួយនឹង បច្ចេកវិទ្យា NFC ដែល​ជួយ​ឲ្យ​មាន​ភាព​ងាយ​ស្រូល​ក្នុងការ​ប្រើប្រាស់​ទូរទស្សន៍ ចែករំលែក music និង​រូបភាព​ពី​ឧបករណ៍​មួយ​ទៅ​ឧបករណ៍​មួយ​ផ្សេងទៀត ។ ដោយឡែក​ជាមួយនឹង​ការបំពាក់​ដោយ​ថ្ម​ប្រភេទ STAMINA mode នោះ​វា​នឹង​ជួយ​ឲ្យ​ទូរស័ព្ទ Sony Xperia L កាន់តែ​ប្រើ​បានយូរ ។​

 

19-m (2)

​​លក្ខណសម្បត្តិ​បែប​បច្ចេកទេស​របស់ Sony Xperia L ៖

    អេក្រង់ 4.3-inch FWVGA
    កម្រិត​ភាពច្បាស់ 854x480p (HD)
    កាមេរ៉ា​ក្រោយ 8 MP អាច​ថត​ជា HDR បាន​ទាំង​រូបភាព និង​វី​ឌី​អូ កាមេរ៉ា​មុខ VGA (HD)
    Chipset Qualcomm MSM8230 Snapdragon
    CPU dual-core ARM Krait 1GHz
    GPU Adreno 320
    RAM 1GB
    អង្គ​ផ្ទុក​ទិន្នន័យ 8GB (​ប្រើ​បាន 5.8GB ) និង​មាន​រន្ធ​សម្រាប់ microSD card
    មាន​បំពាក់​ដោយ​: Wi-Fi a/b/g/n, Wi-Fi hotspot, Bluetooth 4.0, standard , NFC
    ថាមពល​ថ្ម 1,750 mAh
    ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 Jelly Bean

​សូមបញ្ជាក់ថា​ជាមួយនឹង​រូបរាង​ដ៏​ស្រស់ស្អាត​បូករួម​លក្ខណសម្បត្តិ​កាមេរ៉ា​ដ៏​ពិសេស ទូរស័ព្ទ​ទំនើប Sony Xperia L នឹងត្រូវ​ប្រកាស​ចេញលក់​នៅក្នុង​ត្រីមាស​ទី ២ ខាងមុខ​ឆាប់ៗ​នេះ​ជាមួយ​តម្លៃ​ប្រហែល  $362 ៕

 

19-m (1)

ប្រភព​ពពក​