រូបមន្ត ៤ ប្រការ ទម្លាយ​អាថ៌​កំបាំងមុខ​ស្រស់ថ្លា ដោយ​ធម្មជាតិ​

, , Comment closed

ល្បិច​អាថ៌កំបាំង ធ្វើ​ឲ្យ​ផ្ទៃមុខ​ស្រស់ថ្លា ដែល​ស្ត្រី​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់បាន ថ្ងៃនេះ ស៊ី​វិ​ល័យ មាន​រូបមន្ត ៤ ប្រការ ផ្ញើរ​មក​ធ្វើជា​ចំណេះដឹង គួរ​សាកល្បង​ធ្វើតាម​វី​ធី​ដូចខាងក្រោម ៖

 

១- រូបមន្ត​បន្ថែម​ភាពស្រស់​ផូរផង់​ដល់​ផ្ទៃ​មុ​ខៈ​ ​អ្នក​ត្រូវ​លាងមុខ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ឲ្យ​បាន​ស្អាត​ជាមុន បន្ទាប់ពីនោះ នាំយក​ផ្លែ​ប៉ោម នៅ​មិនទាន់​ចិត្រ​សំបក ពាក់កណ្តាល​ផ្លែ មក​ច្របាច់ ឬ​ដំ​ឲ្យ​ល្អិត​ល្មម ហើយ​យកមក​បំពោក​លើ​មុខ លើកលែង​ត្របកភ្នែក រួច​ទុក​ប្រមាណ ២៥​នាទី ទើប​លាង​ចេញ នោះ​ផ្ទៃមុខ​របស់​អ្នកនឹង​ឡើង​ស្រស់​ផូរផង់​។​

 

២- រូបមន្ត​បន្ថយ​ភាព​ជ្រី​ញ​ជ្រួញ ធ្វើ​ឲ្យ​មុខស្រស់​រលោង​ឡើងៈ​ ​យក​ផ្លែ​ប៉ោម (​ពាក់កណ្តាល​ផ្លែ​) មក​បុក​ឲ្យ​ល្អិត រួច​យក​ក្រូច​ឆ្នា​រ ច្របាច់​យកតែ​ទឹក ប្រមាណ​១​ស្លាបព្រា​តែ ហើយ​ដាក់​ច្របល់​ផ្សំ​ចូលគ្នា រួច​យកមក​បំពោក​ឲ្យ​សព្វ​លើ​ផ្ទៃមុខ ទុកចោល​ប្រមាណ​១០​នាទី ហើយ​លាង​ទឹក​ចេញ​ឲ្យ​ស្អាត នោះ​ផ្ទៃមុខ​របស់​អ្នក​ឡើង​ស្រស់​បាត់​ភាព​ជ្រី​ញ​ជ្រួញ​បាន​។​

 

៣- រូបមន្ត​ចេញ​ស្បែក​គ្រើម​មិន​រាបស្មើៈ​ ​យក​ទឹកដោះគោ​ជូរ ៣​ស្លាបព្រា​បាយ មក​ផ្សំ​ជាមួយ​ប៉េងប៉ោះ​តូចៗ ប្រមាណ ៣ ផ្លែ ហើយ​ច្របាច់​ចូលគ្នា​ឲ្យ​សព្វ ជាមួយនឹង​ទឹកដោះគោ​ជូរ​នោះ រួច​យកមក​បំពោក​ឲ្យ​សព្វ​លើ​ផ្ទៃមុខ លើកលែង​ជុំវិញ​ប្រឡង់​ភ្នែក ទុកចោល​ប្រមាណ ១៥ នាទី ហើយ​លាង​ចេញ នោះ​ស្បែ​កមុខ​ដែល​គ្រើម នឹងមាន​ភាព​រលោង​រាបស្មើ​ឡើងវិញ​។​

 

៤- រូបមន្ត​ខាត់​មុខ​ឲ្យ​ស និង​បន្ថយ​ស្នាម​យារ​ជ្រួញៈ​ ​យក​ទឹកដោះគោ​ជូរ ១ កែវ ហើយ​លាយ​ជាមួយ​អំបិល​ម៉ដ្ឋ ១ ស្លាបព្រា​បាយ កូរ​ចូលគ្នា​ឲ្យ​សព្វ រួចហើយ​នាំយកមក​បំពោក​ឲ្យ​សព្វ​លើ​ផ្ទៃមុខ ហើយ​យក​ក្រណាត់ ឬ​កូនកន្សែង​ល្អ មក​ត្រដុស​ឲ្យ​បាន​សព្វ​ប្រមាណ ៥​នាទី ហើយ​ទុកចោល​ប្រហែល ៥ នាទី​ទៀត ទើប​លាង​ចេញ​ដោយ​ទឹកស្អាត ត្រូវធ្វើ​បែបនេះ ១ ខែម្តង នោះ​ផ្ទៃមុខ​របស់​អ្នក នឹងមាន​ភាព​សរ​លោង និង​បំបាត់​ស្នាម​យារ​ជ្រួញ​ថែម​ទៀតផង​៕

natural-face

ប្រភព បុរស​ស៊ី​វិ​ល័យ​