កែវ នីសា បដិសេធ​កាដូ​ឡិច​ស៊ី​ស​ឧកញ៉ា​

, , Comment closed

រាជធានី​ភ្នំពេញ ៖ ការ​ហក់​ចូលកាន់​កម្មវិធី​ល្បីៗ​នៅ​​ស្ថា​នី​យ​ទូរ​ទ​ស្ស​ន៍ My TV ក្នុ​ង​នាម​ជា​ពិធី​ការិនី​មិនទាន់​នឹង​បាន​ប៉ុន្មាន​ផង ស្រា​ប់​តែ​​នៅ​ពេ​ល​នេះ​មាន​ពាក្យ​លេច​ឮថា តារា​សម្តែង​ស្រី​សាច់​សខ្ចី​នាង កែវ នីសា ដែល​ទើបនឹង​វិល​មកកាន់​វិថី​តារា​ជាថ្មី​នោះ​កំពុង​ស្ថិតនៅ​ក្នុងការ​តាម​ថ្ពក់​បេះដូង​ពី​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ម្នាក់​ដែលមាន​ឋានៈ​ជា​ឧកញ៉ា​មានឈ្មោះ​បោះ​សំឡេង​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាតារា​សម្តែង​ដែល​ប្រែ​ខ្លួន​​ជា​ពិធី​ការិនី​រូបនេះ​បានធ្វើ​ការបដិសេធ​ភ្លាមៗ​។​

 

​ជាមួយនឹង​រូប​សម្ផស្ស​បែប​កូនកាត់ សាច់​នៅតែ​សខ្ចី​ម៉ដ្ឋ​រលោង កែវ នីសា ត្រូវបាន​គេ​មើលឃើញថា ទីផ្សារ​នៅក្នុង​សង្គម​សិល្បៈ​របស់​នាង​នៅតែ​ខ្លាំង បើទោះបីជា​កន្លងមក គេឯង​បានដឹងថា តារា​រូបនេះ​មិនមែនជា​នារី​ក្រមុំ​ក៏ដោយ​ពោលគឺ​មុននឹង​នាង​មុជ​ជ្រៅ​នៅក្នុង​ផ្លូវ​តារា​នេះ​នាង​ធ្លាប់​ទទួលយក​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយនឹង​បុរស​ម្នា​ក់រួច​ម្តង​ទៅហើយ​។​

គួរ​បញ្ជាក់ថា នៅក្នុង​អំឡុង​មុនពេល​តារា​រូបនេះ​ចូលប្រឡូក​នៅក្នុង​វិថី​សិល្បៈ​នាង​ធ្លាប់បាន​រៀបការ​ពេញ​ផ្លូវច្បាប់​ជាមួយនឹង​បុរស​ម្នាក់​ឈ្មោះ​លោក គាំ វា​រី រួចមកហើយ ហើយ​នាង​ចាប់ផ្តើម​លេចចេញ​កេរ្តិ៍ឈ្មោះ​ល្បី​ក្រោយ​ពេលដែល​តារា​រូបនេះ​បានបញ្ចប់​ជីវិត​ស្នេហា​ជាមួយនឹង​តារាចម្រៀង​ចូលចិត្ត​លេង​ម៉ូដ​អត់​សក់ លោក សាន ផានិត​។ ប៉ុន្តែ​នៅក្នុង​អំឡុង​ពេលនោះ គេ​មិនបាន​ដឹងថា នាង​ធ្លាប់មាន​ស្វាមី​ឡើយ ក្រោយមក​ទើប​បែកធ្លាយ​រឿង​ប្តឹងប្តល់​គ្នា​នៅ​តុលាការ​ដើម្បី​ចែកទ្រព្យ​សម្បត្តិ​គ្នា​យ៉ាង​ភ្ញាក់ផ្អើល​នោះ​ហើយ​ទើប​គេ​ដឹងថា នាង​មាន​ស្វាមី​។ កែវ នីសា និង​លោក គាំ វា​រី បាន​លែងលះគ្នា​ដាច់ស្រេច​នៅក្នុង​អំឡុង​ឆ្នាំ​២០០៩​។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង អ្នក​មេម៉ាយ​ក្តៅ​ហុយ​រូបនេះ ក៏បាន​ជួបនឹង​ស្នេហ៍​ថ្មី​ជា​បន្តបន្ទាប់ តែ​គេ​នៅតែ​ដឹងថា ស្នេហា​របស់​នាង​នៅតែមាន​ភាព​រញ៉េរញ៉ៃ​។​

មួយរយៈ​មុននេះ កែវ នីសា ហាក់ដូចជា​ធ្លាក់​ប្រជាប្រិយភាព​បន្តិច ខណៈពេលដែល​នាង​បាន​ទុក​ការងារ​សិល្បៈ​មួយ​ដុំ ហើយ​បែរជា​ចំណាយពេល​ជិះ​យន្តហោះ​ឡើង​ចុះ​ប្រទេស​ថៃ​ជា​ញឹកញាប់​ដោយ​នាង​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ការឡើង​ចុះទៅ​មក​ប្រទេស​ថៃ​របស់​នាង​ក៏​ព្រោះតែ​លោកយាយ​របស់​នាង​មាន​ជំងឺ​ត្រូវ​សម្រាក​ព្យាបាល​នៅ​ទីនោះ​។​

យ៉ាងណាមិញ​ការ​រយាល​ពី​សិល្បៈ​នេះ មិនបាន​ធ្វើ​ឲ្យ​នាង​មាន​កង្វល់​ពី​ការ​អត់​ការងារ​នៅក្នុង​សិល្បៈ ឬក៏​ធ្លាក់​ប្រជាប្រិយភាព​នោះទេ ផ្ទុយ​មកវិញ ក្រោយ​ការវិលត្រឡប់ កែវ នីសា បែរជា​មានឱកាស​បាន​កាន់​ក្បាល​មីក្រូហ្វូន​និយាយ​ក្នុងនាម​ជា​ពិធី​ការិនី​ល្បី​ម្នាក់​ឲ្យ​ស្ថានីយទូរទស្សន៍​បែប​យុវវ័យ My TV ទៅវិញ​។ ស្រប​ពេលដែល​ទស្សនិកជន​កំពុងតែ​ចាប់អារម្មណ៍​ពី​ការឡើង​កាន់តំណែង​ថ្មី​ខណៈពេលដែល​នាង​មិនទាន់​ស្ទាត់ជំនាញ​ក្នុងការ​ចាប់យក​អាជីព​និយាយ​នេះ បែរ​ជាមាន​ព័ត៌មាន​ក្តៅ​មួយ​បាន​លេចឡើង​ចំពោះ​រូបនាង​ថា កែវ នីសា កំពុងស្ថិត​នៅក្រោម​ការ​តាម​ប្រមាញ់​ពី​បុរស​អ្នក​ទ្រព្យ​ម្នាក់​ដែលមាន​ឋានៈ​ជា​ឧកញ៉ា​។​

ប្រភពព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត​មួយ​ពី​កន្លែង​ការងារ​ថ្មី​របស់​តារា​រូបនេះ​បាន​បង្ហើប​ឲ្យ​ដឹងថា តារា​សម្តែង កែវ នីសា ដែល​ឡើង​ស៊េរី​ជា​ពិធី​ការិនី​នៅ My TV កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​ពី​លោក​ឧកញ៉ា​ម្នាក់ ហើយ​ឲ្យ​តែ​នាង​ចង់បាន​អ្វី​គឺ​បាន​ហ្នឹង បុរស​ជា​អ្នក​តាម​សុំ​ស្នេហ៍​នាង​អាច​ប្រគល់​អ្វីៗ​បាន​គ្រប់យ៉ាង​តាម​ត្រូវការ​។ ដូច្នេះហើយ​បានជា​មួយរយៈ​នេះ ទាំង​អ្នកសិល្បៈ និង​ទស្សនិកជន​បាន​សម្តែង​ភាព​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​តារា​សម្តែង​ស្រស់​សោភា​រូបនេះ​ជិះ​រថយន្ត​ទំនើប​ម៉ាក Lexus 570 ហើយ​អ្វីដែល​គេ​កាន់តែ​ស្រឡាំងកាំង​ថែមទៀត​នោះ​គឺ​នៅពេលនេះ​នាង​មាន​អង្គរក្ស​តាម​ហែហម​ទៀតផង​។​

ទោះបីជា​មានការ​អះអាង​ពី​ប្រភព​បែបនេះ​ក្តី​តែ​តារា​សម្តែង​ស្រស់​ខ្ចី​នាង កែវ នីសា ហាក់ដូចជា​មិនបាន​ដឹង​ពី​រឿងនេះ​ទេ ដោយ​នាង​បាន​និយាយ​ហាក់ដូចជា​មិនបាន​ដឹង​អ្វី​ថា នាង​គ្មាន​លោក​ឧកញ៉ា​ណា​ម្នាក់​តាម​ស្រឡាញ់​នោះទេ​។​

នាង​និយាយប្រាប់​ទស្សនិកជន​ទាំង​ភ្ញាក់ផ្អើល​ថា​៖«​ធម្មតា បើ​ខ្ញុំ​និយាយថា អត់​មាន​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ក៏​គេ​មិន​ជឿ​ដែរ ប៉ុន្តែ​ជាការ​ពិត​ខ្ញុំ​អត់​មាន​ឧកញ៉ា​ណា​ម្នាក់​តាម​ស្រឡាញ់​អី​នោះទេ​។ បើ​និយាយ​ពី​អ្នក​តាម​ស្រឡាញ់ មាន​ច្រើន​ដែរ​តែ​ខ្ញុំ​ក៏​មិនទាន់​សម្រេចចិត្ត​នោះដែរ​»​។​

ដោយឡែក​រឿង​តារា​រូបនេះ​មាន​រថយន្ត​ទំនើប​ជិះ​ឆ្វេ​ច​ឆ្វាច​និង​មាន​អង្គរក្ស​ប្រចាំ​ខ្លួន​នោះ នាង​ក៏​សុំ​ធ្វើការ​បដិសេធ​នៅពេល​នេះដែរ ដោយ​នាង​បាន​ឲ្យ​ដឹងថា រថយន្ត​ឡិច​ស៊ី​ស​ដែល​នាង​ធ្លាប់​ជិះ​នោះ​ជា​កម្មសិទ្ធិ​អ៊ំ​របស់​នាង ហើយ​អ្នក​ដែល​ជូនទៅ​កម្មវិធី​កន្លងមក​នោះ​គឺជា​បងជីដូនមួយ មិនមែនជា​ឧកញ៉ា ហើយក៏​មិនមែនជា​អង្គរក្ស​ដែរ​។ នាង​បាន​បញ្ជាក់ថា គ្មាន​អ្នកណាម្នាក់​ឧបត្ថម្ភ​ដោយ​ងាយស្រួល​នោះទេ​។​

នាង​បាន​និយាយថា​៖ «​អ្វីដែល​ខ្ញុំ​មាន​ក្នុង​ដៃ​កន្លងមក សុទ្ធតែជា​កម្លាំង​ញើស​ឈាម​របស់ខ្ញុំ​។ ខ្ញុំ​មិន​ធ្លាប់​ទទួល​កាដូ​ពី​អ្នកណា​គេ​ទេ​»៕ ប្រភព​.postkhmer​

18-m (2)