សំណុំរឿង​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ លើ​កូនស្រី​ចិញ្ចឹម​២​នាក់ ឲ្យ​មាន​របួសស្នាម​បញ្ជូន​ដល់​តុលាការ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​នីតិជន​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា សំណុំរឿង​លោក​ឧកញ៉ា វែង លី​តិច​ឡា និង​លោកស្រី លី ពៅជា​ភរិយា ដែល​រង​ការ​ចោទថា បាន​ប្រើ​អំពើហិង្សា ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​លើ​កូនស្រី​ចិញ្ចឹម​២​នាក់​ឲ្យ​មាន​របួសស្នាម ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​សំណុំរឿង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ក្នុង​ថ្ងៃទី​១៨ ខែមីនា នេះ​។​

ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុ​ស ភិ​ធេ​យ្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ​ក៏បាន​បញ្ជាក់ថា សំណុំរឿង​នោះ​ពិតជា​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ​មែន​។ អ្នក​ជាប់​ពាក់ព័ន្ធ​គឺ​លោកស្រី លី ពៅ ភរិយា​លោក​ឧកញ៉ា វែង លី​តិច​ឡា តែ​ម្នាក់​ទេ ដែល​របាយការណ៍​សន្និដ្ឋាន​ថា ធ្វើអំពើ​ទារុណកម្ម​និង​កេងប្រវ័ញ្ច​ពលកម្ម​កុមារ​។ របាយការណ៍​សន្និដ្ឋាន​របស់​សមត្ថកិច្ច​មិនទាន់​ចាត់ទុកជា​ផ្លូវការ នៅឡើយ​ទេ នេះ​វា​គ្រាន់តែ​ជាការ​ប្រមូលផ្តុំ​លើ​អង្គហេតុ​តែប៉ុណ្ណោះ​។​

សូម​រម្លឹកថា ក្មេងស្រី​ទាំង​២​នាក់ ដែលមាន​ស្នាមរបួស​ពេញ​រៀងកាយ​ដូចៗ​គ្នា មាន​សភាព​ស្លេកស្លាំង មានតែ​ខោអាវ​ជាប់​នឹង​ខ្លួន​មួយ​ចង្កេះ អង្គុយ​យំ​ដ៏​សង្វេគ​នៅក្បែរ រង្វង់​មូល​រូបសំណាក់​លោកតា​ដំបង គ្រញូង​ក្រុង​បាត់ដំបង កាលពី​ព្រលប់​ថ្ងៃ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៣ ត្រូវ​នគរបាល​ហៅ​មក​សួរនាំ និង​យក​អ្នក​ទាំង​២​មកកាន់​ការិយាល័យ​ដើម្បី​សួរនាំ​អំពី​ដំណើររឿង​នៃ ក្ដី​ទុក្ខសោក​របស់​នាង រស់នៅ​ក្រោម​ដំបូល​អភិជន ប៉ុន្ដែ​ចិ​ត្ដ​កាច​អប្រិយ អមនុស្សធម៌​នោះ ។ តាម​ការអះអាង​របស់​ក្មេងស្រី​ដ៏​កំសត់​បាន​ឲ្យ​ដឹងថា ពួកនាង​បាន​បង្ខំ​ចិ​ត្ដ​លួច​រត់​ចេញពី​ភូមិគ្រឹះ​ដ៏​ស្ដុកស្ដម្ភ​របស់ លោក​ឧកញ៉ា វេ​ង លី​តិច​ឡា នៅ​រាជធានី​ភ្នំពេញ ជិះ​ម៉ូតូឌុប​មកកាន់​ស្រុក កំណើត​ឯ​ខេត្ដ​បាត់ដំបង ដោយសារតែ​ពួកនាង​មិនអាច​ស៊ូទ្រាំ​រង​នូវ​ការវាយដំ ធ្វើ​ទារុណកម្ម​ពី​សំណាក់​ថៅកែ​ស្រី​ឈ្មោះ លី ពៅ ដែល​ត្រូវជា​ភរិយា​ឧកញ៉ា​ខាងលើ ។

 

យុវតី​រងគ្រោះ​ឈ្មោះ សង់ គ​ន្ធា អាយុ ១៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សំបុក​អក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ដ​បាត់ដំបង​បញ្ជាក់ថា នាង​គឺជា​កូនកំព្រា​តាំងពី​តូច តែមាន​ម្ដាយធំ​ម្នាក់​ឈ្មោះ ហ៊ុ​ង សុខា អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។ ដោយឡែក​យុវតី​រងគ្រោះ​ម្នាក់ ទៀត​ឈ្មោះ ផល្លី អាយុ​១៧​ឆ្នាំ នៅ​ចំពោះ មុខ​សមត្ថកិច្ច​នាង​បាត់អស់​ភាពក្លាហាន​និយាយ​ទាំង​ភិតភ័យ​ថា នាង​មិនដឹងថា ឪពុកម្ដាយ​ស្លាប់ ឬ​នៅទីណា​ពិតប្រាកដ​ទេ តែមាន​ស្រុកកំណើត​នៅ​ខេត្ដ​តាកែវ ហើយ​នាង​ទាំង​២​នាក់​បាន​ទៅធ្វើជា​អ្នកបម្រើ​នៅ​ភូមិគ្រឹះ​លោក​ឧកញ៉ា វេ​ង លី​តិច​ឡា និង​ភរិយា​ឈ្មោះ លី ពៅ “​ម្ចាស់​បុរី​វិមាន​សុភមង្គល​” នៅ​ផ្លូវ លេខ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។

ក្នុងនាម​ជា​អ្នកបម្រើ​ប្រៀប​បានជា​ទាសករ​ដាច់​ថ្លៃ មិន​ថា​ពេលយប់ ឬ​ថ្ងៃ​ថៅកែ​ស្រី​តែងតែ​ធ្វើ​ទារុណកម្ម​វាយដំច្រំធាក់ និង​ឱ្យបំពេញ​ការងារ​ដូចជា​បម្រើ​និង​ថែ​ទាំង​សត្វ​ឆ្កែ ចំនួន​១៩​ក្បាល ជូន​សម្អាត​ក្នុង​ភូមិគ្រឹះ ដែលមាន​កម្ពស់​៣​ជាន់​និង​បោកគក់ ក៏ដូចជា​រៀបចំ​ទុកដាក់​នូវ​សម្ភារ​ផ្សេងៗ ជាច្រើន​សិប​មុខ​ទៀត ដែល​មកទល់នឹង ពេលនេះ​ពួកនាង​បានរស់នៅ​ភូមិគ្រឹះ​ដ៏ ខ្លោចផ្សា​នេះ​អស់​រយៈពេល​៩​ឆ្នាំ បើ​គិត តាំងពី​នាង​អាយុ​៨​ឆ្នាំ​មក​នោះ ។ យុវតី សង់ គ​ន្ធា បាន​បញ្ជាក់ថា កាលពី​ដំបូង​ក្នុង​វ័យ​៨​ឆ្នាំ បើទោះជា​រង​នូវ​ការវាយដំ ប៉ុន្ដែ​មិន​ដូច​ពេលបច្ចុប្បន្ន​ធ្ងន់ ធ្ង​រ​បែបនេះ​ទេ គឺ​ថៅកែ​ស្រី​បានចាប់ផ្ដើម​ធ្វើបាប​នាង​ចាប់ពី​អាយុ​ប្រហែល ១០​ឆ្នាំ និង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​តែង រង​នូវ​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​ថៅកែ​ស្រី ដែល​ទម្លាប់ យក​ខ្សែភ្លើង​វិញ​ជា​២ ដង​អំបោស​ជូត​ផ្ទះ​និង​ដង្កាប់ សុទ្ធតែជា​សម្ភារៈ ដែល​ទុក សម្រាប់ធ្វើ​ទារុណកម្ម​ពួកនាង​៕

19-m