ល្បួង​នារី​អាយុ​១៥​ឆ្នាំទៅ​រំលោភ​ក្នុង​គុម្ពោត​ព្រៃ តែ​ស្រវឹង​ធ្វើ​អ្វី​មិនកើតនាង​រត់​រួច​ទៅប្តឹង​សមត្ថកិច្ច​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែលមិន​ធ្លាប់​ស្គាល់គ្នា​ជាមួយនឹង​នារី​រងគ្រោះ គឺ​ទើបតែ​ជួប​ដោយ​ចៃដន្យ​ដើរ​នៅតាមផ្លូវ​ក៏​និយា​យ​​រា​ក់​ទាក់​គ្នា​រហូតដល់​នាំគ្នា​ទៅ​ផឹកស៊ី​រាំ​កម្សាន្ដ​នៅក្នុង​ក្លិប រហូតដល់​ស្រវឹង​កណ្ដាលយប់​ជ្រៅ​ទើប​ចេញ​មកវិញ ហើយ​ពេលទៅដល់​កន្លែង​ស្ងាត់ មួយ ជនជាប់សង្ស័យ​ក៏បាន​ល្បួង​លួង លោម​នារី​រងគ្រោះ​នោះ​ចូលទៅក្នុង​គុម្ពោត​ព្រៃ​ដើម្បី​ចាប់រំលោភ តែ​ដោយ​សារ​តែ​ខ្លួន​ស្រវឹង​ធ្វើ​អី​អត់​កើត​ក៏ត្រូវ បាន​ជនរងគ្រោះ​ឆ្លៀតឱកាស​រត់​មក​ផ្ទះ ប្រាប់​ឪពុកម្ដាយ​ឱ្យ​នាំ​សមត្ថកិច្ច​ចាប់​ញាត់​ទ្រុង​តែម្ដង​។​

 

​យុវជនជាប់ចោទ​ឈ្មោះ ណុប កែវ អាយុ ២០​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត ឃុំ​ពោធិ៍​អ​ង្រ​ង ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ ។ ចំណែក​នារី​រងគ្រោះ​ដែល​ប្ដឹង យុវជន​រូបនេះ​មិនត្រូវ​បាន​គេ​ទម្លាយ​ឱ្យ ស្គាល់ឈ្មោះ​នោះទេ ដោយ​គ្រាន់តែ​ដឹង ថា​នាង​មាន​អាយុ​១៥​ឆ្នាំ ហើយ​រស់នៅ ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។  មុនពេល​ចាប់ខ្លួន​ជនជាប់សង្ស័យ​ឈ្មោះ ណុប កែវ គេ​បានឃើញ​នារី​រងគ្រោះ ដើរ​ម្នាក់ឯង​ទៅ​មើល​គេ​ប្រគំ តន្ដ្រី​លក់​សំបុត្រ​នៅក្នុង​ភូមិ​ទួល​ពង្រ​។
​ខណៈនោះ​ជនរងគ្រោះ​ធ្វើដំណើរ​បាន​ពាក់កណ្ដាល ផ្លូវ ចៃដន្យ​ក៏​ជួប​ជនសង្ស័យ​ដើរ​ម្នាក់ឯង រួច​ក៏បាន​សួរនាំ​ទៅកាន់​ជនរងគ្រោះ​ថា នាង​អញ្ជើញ​ទៅណា​? ភ្លាមនោះ​នាង​ក៏ បាន​ឆ្លើយតប​ទៅវិញ “​ខ្ញុំ​ទៅ​មើល​ខុន​សឺត នៅក្នុង​ភូមិ​ទួល​ពង្រ ហើយក៏​បញ្ជាក់ ប្រាប់ទៀតថា ខ្ញុំ​អត់​មាន​លុយ​ជាប់​ខ្លួន​ទេ​”​។ ឮ​យ៉ាង​ដូច្នេះ យុវជនជាប់ចោទ​ក៏បាន និយាយ​ទៅកាន់​នាង​ថា បើ​នាង​អត់លុយ ចាំ​ខ្ញុំ​ទិញ​សំបុត្រ​ឱ្យ រួច​ក៏​នាំគ្នា​ដើរ​ទាំង​គូ នៅលើ​ដងផ្លូវ​ទៅកាន់​កន្លែង​ខុន​សឺត​នោះ ទាំងអស់គ្នា ។  បន្ទាប់ពី​ដើរទៅ​មុខ​បាន​មួយសន្ទុះ ពួកគេ​ក៏​ស្រុះ ស្រួល​គ្នា​ទៅ​រាំលេង​នៅក្នុង​ក្លិប​ឌី​ស្កូ សេះ​មាស នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ភូមិ​កើត ហេតុ​ខាងលើ ។

ពួកគេ​បាន​ចូល​ទៅដល់​ក្នុង​ក្លិប​ក៏បាន​ផឹក​និង​រាំ រែក​រហូតដល់​យប់​ជ្រៅ ទើប​នាំគ្នា​ដើរ មកកាន់​លំនៅឋាន​វិញ ហើយ​ពេល​មក ដល់​កន្លែង​ស្ងាត់​ជនសង្ស័យ​ក៏​នាំ និង​កាន់ ដៃ​នារី​រងគ្រោះ​ចូលទៅ​ចំណុច​ដីឡូត៍​ទំនេរ ដែលមាន​គុម្ពោត​ព្រៃ​មួយ ហើយក៏​ចាប់ ផ្ដើម​ប្រតិ​ប​ត្ដិ​ការ​ដោយ​ខាង​ប្រុស​បាន ចាប់​ស្រាតខោ​ខូវប៊យ​នារី​រងគ្រោះ​ចេញ​បាន​ហើយ​តែ​ដោយសារតែ​ខ្លួន ស្រវឹង​ខ្លាំងពេក​នា​យប់នោះ​មិនអាច​ប្រតិ​ប​ត្ដិ​ការ បាន​នារី​ជា​ដៃគូ​ក៏បាន​សុំ​ទៅ​បត់ជើង​បន្ដិច ដោយ​ទុក​ខោ​ខូវប៊យ​ជាមួយនឹង​ជន​នោះ រួច​រត់​មក​ផ្ទះ​ដោយមាន​តែ​ខោ​ក្នុង ហើយ​បាន​ជួប ជាមួយ​អ្នករត់ម៉ូតូឌុប​ឱ្យ​ដឹក​នាង​មក​ផ្ទះ​ហើយ​រាយការណ៍​ប្រាប់​ក្រុមគ្រួសារ​ពី​រឿងហេតុ​ដែល​បាន​កើតឡើង ។

ក្រោយមក​ក្រុមគ្រួសារ​នារី​រងគ្រោះ​និង​សមត្ថកិច្ច​ក៏បាន​ទៅកាន់​កន្លែងកើតហេតុ ឃើញ​ជនសង្ស័យ​ដេក​នៅក្នុង​គុម្ពោត​ព្រៃ ថែមទាំង​កាន់​ខោ​របស់​នារី​រងគ្រោះ​ផងដែរ ក៏​ឃាត់ខ្លួន​យកមក​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល  ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​ដែល​ត្រូវ​ចាប់ ខ្លួន​ក្នុងករណីនេះ​បាន​និយាយថា រូបគេ កាន់​ខោ​ខូវប៊យ​នេះ​ព្រោះតែ​យល់ថា នាង ជា​ដៃគូ​បាន​សុំ​គេ​ទៅ​បត់ជើង​មួយ​ភ្លែត រួច​បាត់​រហូត​ក៏​តាម​រកតែ​មិនឃើញ  លុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ឪពុក ម្ដាយ​និង​នគរបាល​មក​ចាប់​តែម្ដង កាលពី​យប់​រំលងអធ្រាត្រ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ វេលា​ម៉ោង​០០​និង ១៥​នាទី ស្ថិតនៅ​ខាងក្រោយ​ប៉ុស្ដិ៍​សុវត្ថិ ភាព​គោលដៅ​២៤​ម៉ោង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

19-m (2)