ស៊ើប​ដឹងថា​នាង​អត់​ដាក់​គន្លឹះទ្វារ ចូលទៅ​រំលោភ​បានសម្រេច​ពេល​កំពុងមាន​រដូវ​

, , Comment closed

​ខេត្ដ​បាត់ដំបង ៖ នគរបាល​ក្រុង​បាត់ដំបង​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ បន្ទាប់ពី​បាន​លួច​ចូលចាប់​រំលោភ​នារី​ជា​កម្មករ​ម្នាក់​ពេល​នាង​មក​រដូវ រហូត​បានសម្រេច​ក៏រ​ត់ទៅ​ដេក​បន្ទប់​របស់ខ្លួន​វិញដោយសារ​ដឹងថា​ស្ដ្រី​ជា​កម្មករ​នៅ ដេប៉ូ​ឈើ​ដូចគ្នា ដេក​ក្នុង​បន្ទប់​គ្មាន​គន្លឹះ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៣ កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី​ចាត់ការ​បន្ដ ។​

យុវជន​សង្ស័យ​ឈ្មោះ អេ​ន ចាន់​ធា ហៅ​ភក្ដី អាយុ​១៩​ឆ្នាំ ជា​កម្មករ​លីឈើ​មក​ស្នាក់នៅ​នៅ​ភូមិ​កើតហេតុ មាន​ទីលំនៅ​ក្រុមទី​៥ ភូមិ​គោក​ត្រប់ ឃុំ តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ដ​បាត់ដំបង​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ វ​.​ស​.​ម អាយុ ១៨​ឆ្នាំ ជា​កម្មការិនី ស្នាក់​បណ្ដោះអាសន្ន ជាមួយគ្នា​មាន​ទីលំនៅ​ខេត្ដ​ពោធិ៍សាត់​។ ស្ដ្រី​រងគ្រោះ​បានឱ្យដឹងថា ខ្លួន​បាន​ដេក​ក្នុ​បន្ទប់​ជាមួយ កម្មការិនី​ម្នាក់ទៀត ហើយ​ពេល​កើតហេតុ​កម្មការិនី​ម្នាក់​នោះបាន​ចេញពី មុង​ទៅ​បាត់​។​

 

ពេលយប់​ឈ្មោះ ភក្ដី បានមក​ដេក​ចាប់​សង្កត់ពីលើ​ធ្វើ​សកម្មភាព រំលោភ​ពេល​នាង​កំពុង​មក​រដូវ​ហើយ​ជនសង្ស័យ​បាន​ត្រឡប់​ទៅវិញ​យ៉ាង​ប្រញាប់ ប្រញាល់​។ ពេល​ភ្លាមៗ​នោះ​នាង​បាន ប្រាប់​ថៅកែ​ប្ដឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន ឈ្មោះ ភក្ដី ដាក់ទោស​តាមផ្លូវ​ច្បាប់ ។ ឈ្មោះ អេ​ន ចាន់​ធា ហៅ​ភក្ដី បាន​សារភាពថា ខ្លួន​ទើបតែ​ចូលធ្វើការ​នៅ ដេប៉ូ​ឈើ​ជាង​១០​ថ្ងៃ​ទេ ហើយ​ប្រហែល ២​ថ្ងៃមុន​កើតហេតុ​ខ្លួន​បាន​ស្រលាញ់​នារី​រងគ្រោះ ហើយក៏​តាមដាន​នាង​រហូត ដឹងថា​បន្ទប់​នាង​គ្មាន​សោ និង​គ្មាន​គន្លឹះ ពី​ក្នុង​ទើប​ហ៊ាន​សម្រេច​ចិ​ត្ដ​ចូល​រំលោភ​៕

19-m