របៀប​ផាត់​ភ្នែក ៦ ជំ​ហ៊ាន ឈានដល់​ភាពស្រស់ស្អាត តាម​ស្តា​យល៍រ​បស់ Sistar-Bora

, , Comment closed

សូម​ពាំ​នាំមក​ជូន​សុភាពនារី​សម័យថ្មី ជាមួយ​ការ​ផាត់​មុ​ខ​​ដ៏​​ប៉ិ​ន​ប្រ​ស​ប់​​រ​ប​ស់ Sistar ទោះជា​មើលទៅ​ដូចជា​ស្លេក​បន្តិច​ក្តី តែ​មិន​ថ្វី​ទេ នេះ​មកពី​យើង​គ្រាន់តែ​លាប​ឡេ​ការពារ​កំដៅថ្ងៃប្រើ​ខ្មៅ​ដៃ​គូស​ទ្រេ​ភ្នែក និង​ពណ៌​ហាយ​ឡាយ​ភ្នែក​ប៉ុណ្ណោះ​។​ប៉ុន្តែ​វា​ក៏​ស្រស់ ស្អាត និង​ទាក់ទាញ ម្យ៉ាងដែរ​។​

 

​គ្រឿងសំអាង ដែល​ត្រូវ​ប្រើ​មាន​ខ្មៅ​ដៃគូ​ស​ទ្រេ​ភ្នែក​ប្រភេទ​ជេ​ល ម្ស៉ៅ​សំរាប់​ហាយ​ឡាយ​ពណ៌​ត្របកភ្នែក​ទាំងនេះ គឺ​អ្វីដែល​សំខាន់​សំរាប់​ផាត់​ភ្នែក​។  ហើយ​វា​ងាយ​រកបាន​គ្រប់​ទី កន្លែង មិន​ពិបាក​រក​ទេ​។​

 

ជំហាន​ទី​១ : លាប​ម្ស៉ៅ​ទ្រនាប់ រួច​ផាត់​ម្ស៉ៅ​ពីលើ ហើយ​ត្រូវ​តប់​ឲ្យ​ម៉ត់ តែ​ត្រូវយក​ម្ស៉ៅ​ពណ៌ ដូច​ស្បែ​កសាច់​មុខ​របស់​អ្នក​។​

ជំហាន​ទី​២ : ហាយ​ឡាយ​ស្រមោល​ភ្នែក ដើម្បី​ឲ្យ​មើលទៅ​ឃើញ ទំរង់​ភ្នែក​កាន់តែ​ធំ​។​

ជំហាន​ទី​៣ : យក​ពណ៌​ត្នោត មក​ហាយ​ឡាយ​ត្របកភ្នែក តាំងពី​គល់​ដល់​កន្ទុយ ប្រវែង​1.cm ល្មម​។​

ជំហាន​ទី​៤ : គូស​ទ្រេ​ភ្នែក ជាមួយ​ខ្មៅ​ដៃ​ប្រភេទ​ជេ​ល តែ​គូស​ត្រឹម​កន្ទុយភ្នែក​បាន​ហើយ​។​

ជំហាន​ទី​៥ : គូស​ទ្រេ​ភ្នែក​ពីក្រោម តាំងពី​គល់​ភ្នែក​ដល់​កន្ទុយភ្នែក តែ​ត្រូវ​គូស​កន្ទុយភ្នែក​រាង​វែង​។​

ជំហាន​ទី​៦ : ហាយ​ឡាយ​ស្រមោល​ភ្នែក​ខាងក្រោម ពី​គល់​ដល់​ពាក់កណ្តាល​ភ្នែក ជាមួយ​ពណ៌​មាស​ផ្លេកៗ​៕

 

VL39ZI48

Sistar-Bora-Wallpaper-Maboy-1520120406_sistar_bora

ប្រភព បុរស​ស៊ី​វិ​ល័យ​