ចាប់ឆ្នោត Champions League ៖ Barcelona ត្រូវ​ជួប​ជាមួយ Paris Saint

, , Comment closed

​កីឡាករ Zlatan Ibrahimovic នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ចាស់​របស់គាត់ Barcelona ក្នុងការ​ប្រកួត Champions League វគ្គ ១​ភាគ​៨​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ក្រុម Paris Saint Germainចាប់​គូរ​ប៉ះចំ​ក្រុម​អ្នកមាន​បុណ្យ កាលពី​យប់​ថ្ងៃទី​១៥​។​ Ibrahimovic ដែល​ជាប់​បំរាម មិនអាច​ចូល​លេង​ក្នុង​ជើង​ទី​១ ឲ្យ​ក្រុម Paris រូបនេះ បាន​ចាក​ចេញពី​ក្រុម Barcelona ហើយ​បាន​នៅក្នុង​ទឹកដី Camp Nou ត្រឹមតែ​រយះពេល​មួយ​រដូវ​កាល​តែប៉ុណ្ណោះ​។ មកទល់ពេលនេះ មាន​រយះពេល ២​ឆ្នាំ​ហើយ ដែល​គាត់​បាន​ចាកចេញ ហើយ​គាត់​នឹង​ចូល​លេង​ក្នុងការ​ប្រកួត​ជើង​ទី​២​។​

 

​កីឡាករ​អន្តរជាតិ​ស៊ុយអែត​រូបនេះ បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ចំនួន ២៨​គ្រាប់ ក្នុង​រដូវ​កាល​លើកដំបូង​របស់គាត់ នៅ​កីឡាករ​ដ្ឋា​ន Parc des Princes ហើយ​គាត់​នឹងត្រូវ​ជួប​ជាមួយ តារា​ឆ្នើម​របស់​ក្រុម Barcelona, Lionel Messi ដែល​កីឡាករ​រូបនេះ ទើបតែ​ទម្លាក់​ក្រុម​ចាស់​របស់ Ibrahimovic , AC Milan ឲ្យ​ធ្លាក់​ចេញពី​ការប្រកួត​កាលពី​វគ្គ​មុន​។​ ​ក្រុម​អធិរាជ​ស Real Madrid ដែល​បាន​យកឈ្នះ​ក្រុម Manchester United បន្ទាប់ពី​ឈ្នះ​ដោយសារ​គ្រាប់​បាល់​របស់​កីឡាករ Cristiano Ronaldo នោះ នឹងត្រូវ​ជួប​ជាមួយ​ក្រុម Galatasaray ដែល​ក្រុម​មួយ​នេះ មាន​អតីត​វីរបុរស​របស់​ក្រុម Chelsea កីឡាករ Didier Drogba ដែល​កំពុងតែ​លេង​បាន​យ៉ាង​ល្អ​នៅ​ទីនោះ​។​

 

Drogba កំពុងតែ​ចង់​លើក​ពានរង្វាន់ Champions League នេះ ជា​លើក​ទី​២ ក្នុង​២​រដូវ​កាល​របស់ខ្លួន​។ កីឡាករ​រូបនេះ បា​នរក​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ឲ្យ​ក្រុម Chelsea យកឈ្នះ​ក្រុម Bayern Munich ក្នុង​កីឡាដ្ឋាន Allianz Arena កាលពី​ឆ្នាំមុន​។​ ​ក្រុម Bayern ដែល​បាន​យកឈ្នះ​ក្រុម​កាំភ្លើង​ធំ Arsenal យ៉ាង​ត្រដាបត្រដួស​ដែរនោះ នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម​ដែល​កំពុងតែ​នាំមុខគេ នៅ​អ៊ីតាលី Serie A, Juventus ដែល​បាន​ទម្លាក់​ក្រុម​ម្ចាស់​ជើងឯក​នៅ ប្រទេស​ស្ក​ត​ឡេ​ន Celtic ក្នុង​វគ្គ ១៦​ក្រុម​កន្លងមក​។​

 

​ក្រុម​២​ទៀត ដែល​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏​ដែរនោះ ក្រុម​អ្នកមាន​ថ្មី​របស់​អេ​ស្ប៉ា​ញ Malaga នឹងត្រូវ​ជួប​ជាមួយ​ក្រុម ម្ចាស់​ជើងឯក​នៃ​ប្រទេស​អាឡឺម៉ង Borussia Dortmund ដែល​ជើង​ទី​១ នឹងត្រូវ​ធ្វើការ​ប្រកួត​នៅ​កីឡាដ្ឋាន La Rosaleda នៃ​ប្រទេស​អេ​ស្ប៉ា​ញ​។​

​ការប្រកួត Champions League វគ្គ​១​ភាគ​៨​ផ្តាច់ព្រ័ត្រ មានដូចជា ៖
• Malaga ប្រកួត​ជាមួយ Borussia Dortmund
• Real Madrid ប្រកួត​ជាមួយ Galatasaray
• Paris Saint Germain ប្រកួត​ជាមួយ Barcelona
• Bayern Munich ប្រកួត​ជាមួយ Juventus

​គួរ​បញ្ជាក់ថា ការប្រកួត​ជើង​ទី​១ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២ ឬ​ទី​៣ ខែមេសា ហើយ​ជើង​ទី​២ នៅ​ថ្ងៃទី​៩ ឬ​ទី​១០ ខែមេសា ខាងមុខ​៕ ប្រភព បុរស​ស៊ី​វិ​ល័យ​

messi-slatan_728x728