ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​របាំង​សាងសង់​ស្ពាន ខ្ទាត​ចេញពី​ម៉ូតូ​ធ្លាក់ ចូលក្នុង​រណ្តៅ​រងរបួស​ធ្ងន់​

, , Comment closed

​ខេត្តកណ្តាល ៖ កាលពី​វេលា​ម៉ោង​២០ និង​១៣​នាទី​ថ្ ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៣ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ជ្រុល​ទៅបុក​របាំង​ការដ្ឋាន​សាងសង់​ស្ពាន​បណ្តាល​ឲ្យ អ្នកជិះ​ម៉ូតូ​ទាំងពីរនាក់​ខ្ទាត​ចេញពី​ម៉ូតូ​ធ្លាក់ ចូលទៅក្នុង​រណ្តៅ ដែល​ជីក​ធ្វើ​ស្ពាន ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៨ ចំណុច​គល់ស្ពាន​ព្រែ​កតា​មាក់ ភូមិ​កោះ​រកា ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​រងរបួស​ធ្ងន់ ស្រាល​ទាំងពីរ​នាក់​តែម្តង ហើយ​ម៉ូតូ​រង​ការខូចខាត​បន្តិចបន្តួច ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ប៉ុន្តែ​ពុំទាន់​ដឹក​អំពី​អត្តសញ្ញាណ​ឬ​សាច់ញាតិ​នោះ​ឡើង ។


​ជនរងគ្រោះ​មាន​គ្នា​ពីរ​នាក់ ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ អត់​មាន​ស្លៀកពាក់​ខោអាវ​នោះទេ ស្លៀក​ក្រមា មាន​កំពស់​ប្រហែល​១​ម៉ែត្រ​៦៥ អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ 1V-8975 ។ មុនពេល​កើតហេតុ​ជនរងគ្រោះ ទាំងពីរ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ ពី​កើ​តទៅ​លិច​លុះដល់​ចំណុចកើតហេតុ​មិនដឹង​ជាមាន​រឿង​អ្វី ស្រាប់តែ ជ្រុល​ចង្កូត​ទៅបុក​បង្គោល របាំង​ដែល បាំង​ធ្វើ​ការដ្ឋាន​សាងសង់ ស្ពាន​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់​ខ្ទា​ត់ ធ្លាក់ចូល​ទៅក្នុង​រណ្តៅ ស្ពាន​បណ្តាល​ឲ្យ រងរបួស​ធ្ងន់​ស្រាល​ទាំងពីរ រីឯ​ម៉ូតូ​រង​ការខូចខាត​បន្តិចបន្តួច ៕

Document1