ពេល​ដាំបាយ​ផ្ទុះ​កំប៉ុង​ហ្គាស ឆាបឆេះ​រលាក​ពេញ​ខ្លួន របួស​ម្តាយ​និង​កូន​អាយុ​៧​ឆ្នាំ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ និង​កូនប្រុស​តូច​ម្នាក់ទៀត​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​ដឹក​បញ្ជូនទៅ កាន់​មន្ទីរពេទ្យ ដើម្បី​​ស​ង្គ្រោះ​ប​ន្ទា​ន់​​កាលពី​វេលា​ម៉ោង​៥​និង​៤៥ នាទី​ល្ងាច​ថ្ងៃទី​១៦ មីនា ២០១៣ខណៈ​នាង​ដាំបាយ​ចង្ក្រានហ្គាស ហើយដោយ​ការធ្វេសប្រហែស​ភ្លើងចង្ក្រាន​នោះបាន​ឆាបឆេះ​កំប៉ុង​ហ្គាស ដែល​ទុក​ក្បែរ​នោះ​ចំនួន​៨​កំប៉ុង​បង្ក​ឱ្យ​ផ្ទុះ​ឆាបឆេះ​អីវ៉ាន់ ក្នុង​បន្ទប់​ជួល​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​


​ភ្លើង​ក៏បាន​ឆាបឆេះ​ស្ត្រី​រងគ្រោះ​រលាក​ត្រឹម​ចង្កេះ​ឡើងលើ​ពងបែក​ពេញ​ខ្លួនប្រាណ ចំណែក​កូនប្រុស​តូច​របស់​នាង​ទើប​អាយុ​៧​ឆ្នាំ ក៏ត្រូវ​បាន​ភ្លើង​ឆាបឆេះ​រលាក​ធ្ងន់ធ្ងរ​ដែរ ។ ស្ត្រី​រងគ្រោះ​ឈ្មោះ លន ឈុន​នី អាយុ​៣៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រីឯ​កូនប្រុស​ឈ្មោះ ស សៀងលី អាយុ​៧​ឆ្នាំ របួសធ្ងន់​ដូចគ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​កោះ​កុក ឃុំ​កោះ​ទទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​រងរបួស​រលាក​ពេញ​ខ្លួន​ត្រឹម​ចង្កេះ​ឡើងលើ​ឆេះ​ទាំង​សក់​ក្បាល​ទៀតផង ៕

18-m