បើក​ប្រជែង​គ្នា​ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​ទៅបុក​រថយន្ត​សាំង​យ៉ុង របួសធ្ងន់​-​ស្រាល​១៦​នាក់​

, , Comment closed

​ខេត្តកណ្តាល ៖ មនុស្ស​ប្រុស​ស្រី​ប្រមាណ ១៦​នាក់​បាន​រងរបួស​ធ្ងន់​-​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ករ​ឡើង​រវាង​រថយន្ត នីស្សា​ន់​បាន​បុក​គ្នា​ជាមួយ​រថយន្ត​សាំង​យ៉ុង

​ដឹក​អ្នកដំណើរ​ចំ​ពីមុខ ពេញទំហឹង កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៦ មីនា ២០១៣ នៅលើ​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧ និង​៣៨ ស្ថិតក្នុង​ភូមិ​សេនា ឃុំ​វិ​ហ៊ា​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។


​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​ម៉ាក​នី​ស្សាន់​បាន​រត់គេច ខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងធ្ងន់ធ្ងរ និង​អ្នករងរបួស​ធ្ងន់​-​ស្រាល​១៦​នាក់​ដេក​រដូករណែល​។ មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​នី​ស្សាន់ ពណ៌​ខៀវ ដឹកទំនិញ​មួយគ្រឿង​គ្មាន​ស្លាក​លេខ បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បើក​ជែង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំង​យ៉ុង ពណ៌​ទឹកប្រាក់ ដឹក​អ្នកដំណើរ​បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា ក៏​បុក​ចំ​ពីមុខ​ពេញទំហឹង​តែម្តង ៕
18-m