ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​និង​បងស្រី ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន រងរបួស​ធ្ងន់​៣​នាក់​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​បាន​ជិះ​ម៉ូតូ​គេច​ចេញពី​រថយន្ត​​មួ​យ​គ្រឿង ដែល​មកពី​ខាងមុខ​ក្នុង​ល្បឿន​យ៉ាង​លឿន បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​ដឹក ប្រពន្ធ​និង​បងស្រី បាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​៧​មករា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ៧​និង​៥៥​នាទី ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៣ ស្ថិតនៅលើ​ស្ពាន​៧​មករា តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៣ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

 

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងបី​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BB-5145 ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវជាតិ លេខ​៣ ក្នុងទិសដៅ​ពី ជើង​ទៅ​ត្បូង លុះដល់​ស្ពាន​៧​មករា គាប់​ជួន​មាន​រថយន្ត​មួយគ្រឿង មកពី​ខាងមុខ ស្រាប់តែ​ជនរងគ្រោះ​ទាំងបី​នាក់ បានគេច​ក៏​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​បីនាក់​តែម្តង​។​


​ជនរងគ្រោះ​ទី​១ ឈ្មោះ ជូ សុគន្ធ ភេទ​ប្រុស អាយុ​៥២ មុខរបរ​ជា អ្នករត់ម៉ូតូឌុប ជា​ប្តី ទី​២​ឈ្មោះ ឃឹម បូរី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មការិនី កាត់ដេរ ត្រូវជា​ប្រពន្ធ និង​ទី​៣ ឈ្មោះ នាក់ លឹម ភេទ​ស្រី អាយុ​២៩​ឆ្នាំ ត្រូវជា​បង​របស់​ឈ្មោះ ឃឹម បូរី មុខរបរ ជា​កម្មការិនី រោងចក្រ ។ ជនរងគ្រោះ​ទាំងបី​នាក់ មាន​ស្រុកកំណើត នៅ​ភូមិ​ទួល​តា​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​៕

18-m (1) 18-m