នគរបាល​ស្រុក​ស្ទោង​ស្រវឹង​ជោកជាំ បើករថយន្ត​បុក​អ្នកលក់​បង្អែម អូស​ជិត​៥០​ម៉ែត្រ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ នគរបាល​ស្រុក​ស្ទោង ម្នាក់​ស្រវឹង​ជោកជាំ​បាន​បើករថយន្ត​បុក​បុរស​អ្នកលក់​បង្អែម​ម្នាក់ អូស​ជិត​៥០​ម៉ែត្រ ខណៈ​កំពុង​ឈរ​លក់​បង្អែម​នៅលើ​ចិញ្ចើមផ្លូវ បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​រថយន្ដ​បង្ក​ព្យាយាម​បើក​គេច​ជិត​១​គីឡូម៉ែត្រ ក៏ត្រូវ​នគរបាល​ចរាច​រ​ដេញតាម​ឃាត់​បាន​ទាំង​រថយន្ដ និង​មនុស្ស។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី ចំណុច​មុខ​អង្គការ​ប្រា​សាក់ លើផ្លូវ​២៧៣ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ។ ជនរងគ្រោះ​មានឈ្មោះ ទុយ អឿន អាយុ​២៩​ឆ្នាំ មុខរបរ​លក់​បង្អែម ស្នាក់នៅ​ផ្ទះជួល​លេខ​៣៤៥ ក្នុង សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក បែកក្បាល បាក់​ភ្លៅ​ខាងឆ្វេង​ធ្ងន់ធ្ងរ។ ចំណែក​បង្ក​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ ៣៤២-០១៤៤ បើកបរ​ដោយ​នគរបាល​ម្នា​ក់នៅ​ស្រុក​ស្ទោង។​

​ឈ្មោះ ទុយ អឿន បានឱ្យដឹងថា  ខណៈ​គាត់​កំពុង​ឈរ​លក់​បង្អែម រថយន្ដ​បង្ក​បើក​ពី​កើតមក​លិច​តាម បណ្ដោយ​ផ្លូវ​២៧៣ យ៉ាង​ល្បឿន ហើយ​បើក​ជែង​រថយន្ដ​១​គ្រឿង​ទៀត ក៏​ជ្រុល​មក​គាត់​ពេញទំហឹង ធ្វើឱ្យ​គាត់​ទើ​នៅលើ​រថយន្ដ ដោយ​គាត់​បាន​គោះ​កញ្ចក់​រថយន្ដ​ឱ្យ​ឈប់ ប៉ុន្ដែ​រថយន្ដ​មិន​ព្រម​ឈប់ រហូត​បាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ទើប​ធ្លាក់​ពីលើ​រថយន្ដ ហើយ​ជនបង្ក​បាន​បន្ដ​ព្យាយាម​បើករថយន្ត​គេច តែ​ត្រូវ​នគរបាល​ចរាចរ​ដេញតាម​ឃាត់​ទាំង​មនុស្ស និង​រថយន្ដ​៕

17-m