នាំ​ប្រពន្ធ​ទៅ​ដើរ​ហាត់ប្រាណ នៅតាម​មាត់ទន្លេ ត្រូវ​រថយន្ត​បា​ឡែ​ន​បុក​ស្លាប់​និង​របួសធ្ងន់​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ រថយន្ដ​បា​ឡែ​ន​មួយគ្រឿង​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន បាន​បុក វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រីឯ​ភរិយា​របស់ខ្លួន​បាន​ស្លាប់ កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​១៦ ខែមីនាឆ្នាំ​២០១៣ ស្ថិតនៅ​ទល់មុខ​ចំណតរថយន្ដ​ក្រុង​នាគ​ក្រហម ខាងជើង​ផ្សារ​រាត្រី តាម​បណ្ដោយ​ផ្លូវ​លេខ​១០៨ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ អាយុ​ជាង​៥០​ឆ្នាំ បាននាំគ្នា​ដើរ​ហាត់ប្រាណ នៅតាម​មាត់ទន្លេ លុះ​ដើរ​ដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ដ​បា​ឡែ​ន​មួយគ្រឿង អត់​ពាក់​ស្លាក​លេខ បើក​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ រួចហើយ​បុក​ជនរងគ្រោះ​ពេញ​មួយ​ទំហឹង ប៉ើង​ដូច​សី បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ប៉ុន្ដែ​ជា​អកុសល​ស្ដ្រី​ជា​ប្រពន្ធ ដែល​រងរបួស​ធ្ងន់​បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ ។ ដោយឡែក​រថយន្ដ​បង្កហេតុ គ្មាន​នរណាម្នាក់ ស្គាល់​ច្បាស់​នោះឡើយ និង​មិនដឹងថា បើក រត់​ទៅដល់​ទីណា​នោះដែរ ៕

16-m