ប្រើ​កាំបិតប៉័ងតោ​អា​រក​សម្លាប់​បុរស​ម្នាក់ ប្លន់​យកលុយ​និង​គ្រឿងអលង្កា អស់​ជាង​៣​ម៉ឺន​ដុល្លារ​

, , Comment closed

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​បាន​លបចូល​អា​រក បុរស​ម្នាក់​ដោយ​ប្រើ​កាំបិតប៉័ងតោ ស្លាប់​ក្នុងផ្ទះ​គួរ​ឲ្យ​រន្ធត់ ដើម្បី​ប្លន់​យកលុយ​និង​គ្រឿងអលង្កា អស់​ជាង​៣​ម៉ឺន​ដុល្លារ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ ២០១៣ ស្ថិត​នៅផ្ទះ​ជនរងគ្រោះ លេខ​១១៥ ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​សព​ជនរងគ្រោះ ត្រូវបាន​ប្រពន្ធ​និង​អ្នកជិតខាង​ប្រទះឃើញ នៅវេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ដដែល បន្ទាប់ពី​នាំគ្នា​កាត់​សោ និង​ទម្លាយ​ទ្វារ។​

​ជនរងគ្រោះ​ឈ្មោះ កែវ ណារិន អាយុ​៤៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ហុង ជា​អាជីវ​ករលក់ ដូរ​នៅក្នុង​ផ្សារ​ស្ទឹងមានជ័យ ត្រូវបាន​ជនសង្ស័យ​អា​រក​និង​កាំបិតប៉័ងតោ ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ក្នុងផ្ទះ​របស់ខ្លួន  ដើម្បី​ប្លន់​យកលុយ​និង​គ្រឿងអលង្កា សរុប​អស់​ជាង​៣​ម៉ឺន​ដុល្លារ រួចហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព។ មុនពេល​កើតហេតុ ស្ដ្រី​ជា​ភរិយា​បាន​រងចាំ​ប្ដី​នៅ​ផ្សារ​រហូតដល់​វេលា​ម៉ោង​៨​យប់ ដោយ​មិនឃើញ​ប្ដី​ទៅយក ក៏​សម្រេច​ចិ​ត្ដ​ដើរមក​ផ្ទះ ដោយ​ខ្លួនឯង​។​

​លុះ​ពេលមកដល់​ផ្ទះ ក៏​ឃើញ​ចាក់សោ​ពី​ក្រៅ​ក៏​ឆ្ងល់​និង​ហៅ​មិនឮ​ទៀតផង​នោះ ទើប​នាំឱ្យមាន​ការសង្ស័យ ក៏បាន​ហៅ​អ្នកជិតខាង មក​កាត់​សោ ដើម្បី​ទម្លាយ​ទ្វារ ។ នៅពេល​ចូលទៅ​ក្នុងផ្ទះ ក៏​ឃើញ​ប្ដី​របស់ខ្លួន​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់ទៅហើយ បង្កឱ្យមាន​ការតក់ស្លុត​និង​ផ្អើល ឆោឡោ​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​មូល ដ្ឋា​ន​និង​សមត្ថកិច្ច​មូលដ្ឋាន ។ សមត្ថកិច្ច​បាន​នឹង​កំពុង ធ្វើការ​ស្រាវជ្រាវ តាមច្បាប់​ជនសង្ស័យ​ទាំងនេះ ដែល​កំពុង​រត់គេចខ្លួន ៕

16-m (1) 16-m