ចាប់ខ្លួន​ស្ត្រី​ម្នាក់​រឹបអូស​ថ្នាំញៀន​ជិត​មួយ​គីឡូក្រាម​នៅ​ខេត្តស្ទឹងត្រែង​

, , Comment closed

​ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បានរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្ត​បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ នៅ​ភូមិ​ក្រោម​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែងកាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃទី​១៥ ខែមីនា​ឆ្នាំ​២០១៣​។​

​លោក​វរសេនីយ៍ទោ សឿង ណុល នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខាងលើ​ឈ្មោះ សាយ ស្រី​ពៅ ហៅ ថាំង ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវបាន​កម្លាំង​របស់​យើង​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ជំនួញ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បានធ្វើការ​ឃាត់ខ្លួន​បន្ទា​ប់​ពី​មានការ​តាមដាន​អស់​រយៈពេល​ជាង​ពី​រខែក​ម្ល​ង​មកនេះ​។​

ជាក់ស្តែង​មុខសញ្ញា​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​និង​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​មាន​ទម្ងន់​៨៨៩,៧​ក្រាម​រួច​បញ្ជូនមក ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​។ បន្ទាប់ពី​ឃាត់ខ្លួន​និង​រកឃើញ​នូវ​វត្ថុតាង​ខាងលើ ជនសង្ស័យ​កំពុងស្ថិត​ក្នុងការ​សាកសួ​រ​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​នៃ​មន្ទីរ​ប្រឆាំង​ជំនួញ​គ្រឿងញៀន​ខេត្ត​ក្រោយ​ការចូលរួម​ត្រួតពិនិត្យ និង​អង្កេត​ពី​អ្នកស្រី ស៊ុន យ៉ី​ត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​៕

16-m