ដង្ខៅ​វៀតណាម បោក​ឈ្មួញ​ខ្មែរ​ដែល​រកស៊ី​ជួញ​គោ ជាង​៥០​នាក់​អស់​គូថ​ខោ​

, , Comment closed

​ខេត្តកំពត ៖ ជនជាតិខ្មែរ​ដែលជា​ឈ្មួញ​រកស៊ី​ជួញ​គោ នៅ​ខេត្តកំពត​ប្រមាណ​៥០​នាក់ បាន​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ឈ្មួញ​វៀតណាម​២​នាក់ ដោយ​ចោទថា បាន​បោក​យកលុយ​ពី​ពួកគាត់​ដែល​យក​គោ​ទៅ​លក់​ឱ្យ​ហើយ បែរជា​មិនព្រម​សងលុយ​មកវិញ បើ​គិត​ជា​ទឹកប្រាក់​គឺ​រាប់លាន​រៀល​ឯណោះ។

​ឈ្មួញ​ម្នាក់​ឈ្មោះ នេ​ត ភឿង អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ព្រៃ​សំណាង ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ និយាយថា គាត់​ធ្លាប់​ប្រមូល​ទិញ​គោ​ទៅ​លក់​ឱ្យ​ជនជាតិ​វៀតណាម​៤​ឆ្នាំ​ហើយ ប៉ុន្តែ​សម្រាប់​ដើមឆ្នាំ​២០១៣​នេះ ត្រូវ​ដង្ខៅ​គោ​ជា​ជនជាតិ​វៀតណាម​ទិញ​គោ​ពី​គាត់​មិន​ព្រម​សងលុយ​និង បាន​ចាត់ទុកថា​ជាការ​ចាញ់បោក​ដង្ខៅ​គោ​វៀតណាម ឈ្មោះ ឡាន់ អស់​លុយ​ប្រមាណ​១១៥ លាន​រៀល។​

​ចំណែក​ឈ្មួញ​ខ្មែរ​ម្នាក់ទៀត នៅ​ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស និយាយថា​គាត់​ធ្លាប់​ចាញ់បោក​៣​លើក​មកហើយ ទាក់ទង​និង​ការលក់​គោ​នេះ ដែល​លើក​ទី​១ ជនជាតិ​វៀតណាម​បោក​អស់​៣១,៥​លាន​រៀល លើក​ទី​២​បោក​អស់​៨២​លាន​រៀល និង​លើក​ទី​៣ នៅ​ដើមឆ្នាំ​២០១៣ បោក​អស់​៤២​លាន​រៀល​ទៀត ។  អ្នករកស៊ី​ទិញ​គោ​នៅ​ខេត្តកំពត​មាន​ប្រមាណ​៥០​នាក់ បាន​យក​គោ​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​ឈ្មោះ​ឡាន់ និង​ឈ្មោះ​ប៊ែ​ប ។​

​បើតាម​អ្នកប្រមូល​ទិញ​គោ​នៅ​ខេត្តកំពត អះអាងថា ឈ្មោះ ឡាន់ បាន​បោក​យក​គោ​ទៅ​លក់ ហើយ​មិនឱ្យ​លុយ​គិត​ជា​ប្រាក់​អស់​៩៨០​លាន​រៀល និង​ដង្ខៅ​គោ​ម្នាក់ទៀត​ឈ្មោះ ប៊ែ​ប បាន​បោក​យកលុយ​អស់​១.៨៧២ លាន​រៀល ។ បច្ចុប្បន្ន​ក្រុម​អ្នករកស៊ី​គោ​កំពុង​ធ្វើ​ពាក្យបណ្តឹង​ជាបន្ទាន់​មួយ ទៅ​ដាក់ឱ្យ​ខាង​អាជ្ញាធរ​វៀតណាម ជួយ​ធ្វើការ​ក្នុង​រឿងនេះ ។ អ្នកប្រមូល​ទិញ​គោ នៅ​ខេត្តកំពត​បាន​ទៅ​ជួបជុំគ្នា នៅ​ព្រំដែន​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​វៀតណាម​ឱ្យជួយ​ដោះ ស្រាយ ៕

16-m