បង្កើត​កម្មវិធី​ផ្តល់ព័ត៌មាន​ដល់​អ្នកបោះឆ្នោត តាមរយៈ​ទូរស័ព្ទ​ចល័ត​លេខ​១២៨៥

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ កម្មវិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​ព័ត៌មាន​ស្តីពី​ការ បោះឆ្នោត ឆ្នោះ​២០១៣ និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOU) គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​ឲ្យ​ដឹង​ពី​ការបង្កើត​កម្មវិធី​ផ្តល់ព័ត៌មាន​ដល់​អ្នកបោះឆ្នោត តាមរយៈ​ទូរស័ព្ទ​ចល័ត ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ តាមរយៈ​សារ​ជា​សំឡេង​ដោយ​ហៅ​ទៅកាន់​លេខ​១២៨៥ ដោយ​ឥតគិតថ្លៃ​។​

         ​លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត មានប្រសាសន៍ថា វិទ្យាស្ថាន​បើកទូលាយ​សហការ​ជាមួយ​អង្គការ​អាយ​ហ្វេ​ស និង គ​.​ជ​.​ប បង្កើត​កម្មវិធី​ផ្តល់ព័ត៌មាន​ដល់​អ្នកបោះឆ្នោត តាមរយៈ​ទូរស័ព្ទ​ចល័ត ដោយ​គ្រាន់តែ​ហៅ​ទៅកាន់​លេខ​១២៨៥ ស្តាប់​តាម​ការណែនាំ​នឹង​អាច​ដឹង​រាល់​ព័ត៌មាន​នៃ​ការបោះឆ្នោត​។ លោក​បន្តថា ក្រៅពីនេះ មានប​ចេ្ច​ក​វិទ្យា​ផ្សេងៗ​ទៀត សម្រាប់​ទទួលបាន​នូវ​ព័ត៌មាន ស្តីពី​ការ បោះ ឆ្នោត​ផងដែរ​។​

         ​លោក អ៊ឹម សួស្តី បាន​បន្តថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹងមាន​មធ្យោបាយ​ផ្តល់ព័ត៌មាន​ជាច្រើន​ទៀត ដូច​ជាការ​ផ្តល់ព័ត៌មាន​តាមរយៈ​វិទ្យុ ទូរទស្សន៍ ការផ្សព្វផ្សាយ​ជា​បដា Poster លិខិត​ប័ណ្ណ តាម​វេ​ប​សាយ ការផ្តល់​ព័ត៌មាន​អ្នកបោះឆ្នោត នឹង​ការផ្សព្វផ្សាយ​តាម​មីក្រូ​ចល័ត​តាម​មូលដ្ឋាន ដែល​ក្នុងនោះដែរ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ស្វែងរក​ឈ្មោះ​អ្នកបោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត នឹង​ទទួលបាន​ព័ត៌មាន​ដ៏ទៃទៀត​ក្នុងការ​បោះឆ្នោត​៕

16-m