និស្សិត​ប្រុស​ស្រី​១០​នាក់​ជប់លៀង​ឡើងផ្ទះ ផ្ទុះ​កំប៉ុង​ហ្គាស​ខ្ចាយ​ទឹក​ស៊ុប​រលាក​ខ្លួនប្រាណ​

, , Comment closed

         ​ខេត្ដ​ស្វាយរៀង ៖ ក្រុមនិស្សិត​ប្រុស​ស្រី​១០ បាន​បបួលគ្នា​ទៅ​ជប់លៀង​ឡើងផ្ទះ ហើយ​ពេល​កំពុង អង្គុយ​ហូប​ស៊ុប​ជុំគ្នា​បាន​ប្រមាណ​ជា​១០ នាទី ក៏​ផ្ទុះ​កំប៉ុង​ហ្គាស​បណ្ដាលឱ្យ​សាចទឹក ស៊ុប​មកលើ​ខ្លួនប្រាណ បណ្ដាលឱ្យ​រលាក​រលួយ​កាល ពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​-​ខេត្ដ​ស្វាយរៀង ។

         ​ក្រុមនិស្សិត​ដែល​បាន​រងរបួស​នៅក្នុង​ករណី ផ្ទុះ​កំប៉ុង​ហ្គាស​មាន​១-​ឈ្មោះ សំ សុភ័ក្ដ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ២-​ឈ្មោះ ខាន់ ភក្ដី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៣-​ឈ្មោះ សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៤-​ឈ្មោះ ឈឹម សា​វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​រងរបួស​ធ្ងន់​), ៥-​ឈ្មោះ គឹម សុជាតិ ភេទ​ស្រី អាយុ​២១​ឆ្នាំ​(​រងរបួស​ធ្ងន់​), ៦-​ឈ្មោះ ខៀវ ប៊ុន​ចិ​ន្ថ្រា អាយុ​២០​ឆ្នាំ​, ៧-​ឈ្មោះ ព្រំ កុ​លីដា ភេទ​ស្រី អាយុ​២០​ឆ្នាំ​, ៨-​ឈ្មោះ រ៉​ន សុ​ណា ភេទ​ប្រុស អាយុ​២១ ឆ្នាំ​, ៩-​ឈ្មោះ ចាំ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២១​ឆ្នាំ និង​១០-​ឈ្មោះ ប៉ាន់ វ​ល័ក្ខណ៍ ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ជា​ម្ចាស់ផ្ទះ​) ជន រងគ្រោះ​ទាំង​១០​នាក់​ជា​និស្សិត​សាកលវិទ្យាល័យ​ស្វាយរៀង​៕

15-m