រថយន្ត​ខ្នាត​យក្ស​បុក​គ្នា​៣​គ្រឿង ស្ទះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៤​ជាច្រើន​ម៉ោង​

, , Comment closed

         ​ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​ដោយ​រថយន្ត​ធំៗ​ចំនួន​៣​គ្រឿង​បាន​បុក​គ្នា​ជា​បន្តបន្ទាប់​គ្នា បណ្តាលឱ្យមាន​ការកកស្ទះ​ចរាចរ នៅលើ​ផ្លូវជាតិ​លេខ​៤​ជាង​៥​ម៉ោង តាំង វេលា​ម៉ោង​១៤​និង​២០​នាទី​រសៀល​ថ្ងៃទី​១៤ខែមីនា ឆ្នាំ​២០១៣ ស្ថិត​លើផ្លូវ​ជាតិ​លេខ ត្រង់ចំណុច​ខាងលិច ស្ពាន​អូរ​ក្រាំង​អំបិល ចំងាយ​ប្រហែល​ជាង​១០០​ម៉ែត្រ ក្នុងភូមិ​ស្លារ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

រថយន្ត​ខ្នាត​យក្ស​បុក​គ្នា​៣​គ្រឿង ស្ទះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៤​ជាច្រើន​ម៉ោង​​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន​៣​គ្រឿង​បុក​បន្តបន្ទាប់​គ្នា ប៉ុន្តែ​មិនមាន​មនុស្ស​ស្លាប់​បាត់បង់​ដល់​ជីវិត​ទេ តែមាន​អ្នករងរបួស​ធ្ងន់​និង​ស្រាល ។ លោក​បន្តថា រថយន្ត​ទី​១-​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ ក្រុមហ៊ុន​គា​ធី ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2A-3099 បើកបរ​ដោយ​ឈ្មោះ ប្រុស សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ របួសស្រាល និង​ព្រួ​រ​ម្នាក់ទៀត​ឈ្មោះ ទ្រី ម៉ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ខេត្តតាកែវ រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ ។ ទី​២-​ម៉ាក​ហាន់​ដាយ​ពណ៌​ក្រម សណ្តោង​រឺ​ម៉ក​ដឹក​ស៊ីម៉ង់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9666 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​ទី​៣-​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន​8824 តៃកុង​រត់​គេចខ្លួនបាត់ ។​

រថយន្ត​ខ្នាត​យក្ស​បុក​គ្នា​៣​គ្រឿង ស្ទះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៤​ជាច្រើន​ម៉ោង​​មុខ​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​ណូ បើក​មកពី​កើត​ទៅ​លិច​បត់​ឆ្លងផ្លូវ​ចូល​ដឹក​ខ្សាច់ ស្រាប់តែ​ពេលនោះ​មាន រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ លិចទៅ​កើត​បាន​ប៉ះ​កន្ទុយ​រថយន្ត​នោះ ហើយក៍​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត ម៉ាក​ហាន់​ដាយ​មួយគ្រឿង​ទៀត​ទៀត​ដែល​កំពុងបើក​មកពី​លិចទៅ​កើត បញ្ច្រាសទិស​គ្នា​ដូច​រន្ទះ ។​ក្រោយពេល​រថយន្ត​ទាំង​៣​គ្រឿង​គ្នា​បន្តកន្ទុយ​នោះ ការធ្វើ​ចរាចរ​តាមផ្លូវ​ជាតិ​លេខ​៤ ត្រូវបាន​ជាប់គាំង​និង​កកស្ទះ​ប្រ​ម៉ាន​ជា​៥​ម៉ោង ព្រោះ​រថយន្ត​ច្រងេងច្រងាង​ពេញ​ផ្លូវជាតិ ពោលគឺ​មិនអាច​ទៅមុខ និង​ថយក្រោយ​បា​ជាដាច់ខាត ។ បន្ទាប់ពី​បាន​យក​រថយន្ត​គ្រោះថ្នាក់​២​គ្រឿង​ចេញទៅ​កាន់​អធិការដ្ឋាន ស្រុក កំលាំង​នគរបាល និង​ប៉េអឹម​បាន​សម្រួល​ចរាចរ អាចធ្វើ​ដំណើរ​បណ្តើ​ររ​ហូត​បាន​យក​ឡានស្ទូច​ចូលដល់​ទើប​ស្ទូច​ឡាន​គ្រោះ ចេញ​បាន ៕

15-m