រថយន្ត​បែន​ដឹក​ដី បើក​ទាក់​ខ្សែភ្លើង​ទ្រេត​បង្គោល​ពីរ​ដើម និង​ធ្លាក់​ខ្សែភ្លើង​រាយប៉ាយ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ដោយសារតែ​​កា​រ​ធ្វេ​ស​ប្រហែស​របស់​អ្នកបើកបរ រថយន្ត​បែន មួយគ្រឿង បាន ទាក់​ខ្សែភ្លើង ដែល​កាត់​ទទឹងផ្លូវ នាំ​ឲ្យ​បង្គោល​ភ្លើង ចំនួន​២​ដើម ទ្រេត កាលពី​វេលា​ម៉ោង ប្រមាណ​៤ និង​៣០​នាទី យប់​ទៀបភ្លឺ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៣ នេះ ស្ថិតនៅតាម ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

         ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​បែន មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3331 ដែល​ធ្វើដំណើរ​ចេញ ពី​ដី​ឡូ​ត៌​មួយកន្លែង ជាប់​ផ្លូវ ៥៩៨ ប៉ុន្តែ​ដោយសារ​ភ្លេច ទម្លាក់​បែន​ចុះក្រោម បានធ្វើ​ឲ្យ ទាក់​ខ្សែភ្លើង ដែល​នៅ​កាត់​ទទឹងផ្លូវ នាំ​ឲ្យ​បង្គោល​ភ្លើង ចំនួន​២​ដើម ទ្រេត ធ្លាក់​ខ្សែភ្លើង កាត់​ទទឹងផ្លូវ បង្ក​ឲ្យ​ស្ទះ​ស​ចរាចរណ៍ នៅលើ​កំណាត់ ផ្លូវ​នោះ​តែម្តង​។ លុះ​ព្រឹក​ឡើង គេ​សង្កេតឃើញ មន្ត្រី​របស់​អង្គភាព អគ្គីសនី បានមក​ជួយ ដោះស្រាយ​បញ្ហា​នេះដែរ ៕

15-m