ជម្លោះ​រឿង​ដើរ​បុក​ស្ដ្រី​ម្នាក់ នាំ​ឲ្យ​ក្រុម​សន្តិសុខ​កាប់​ចាក់​គ្នា មុខ​ក្លិប​វើ​ល​ដាន់​រងរបួស​ពីរ​នាក់​

, , Comment closed

         រាជធានី​ភ្នំពេញ ៖ កាលពី​វេលា ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤  ខែមីនា នៅមុខ​ក្លិប​វើ​ល​ដាន់ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌទួលគោក មាន​សន្ដិសុខ​ឯកជន​២​ក្រុម​បាន​បង្ក​ហិង្សា​ដាក់គ្នា​ដោយ​សន្ដិសុខ​យាម​នៅ មុខ​ក្លិប​វើ​ល​ដាន់ របួស​បែកក្បាល​ដេរ​៥ ថ្នេរ ចំណែក​សន្ដិសុខ​មួយក្រុម​ទៀត​ដែល មក​ចូល​កម្សាន្ដ​នៅក្នុង​ក្លិប​សន្លប់​ស្ដូកស្ដឹង​ម្នាក់​ដែរ ។

         ពេល​កើតហេតុ​មាន​សន្ដិសុខ​មួយក្រុម មាន​គ្នា​៣​នាក់​បាននាំគ្នា​ទៅ​ចូល​រាំលេង នៅក្នុង​ក្លិប​វើ​ល​ដាន់​ហើយ​ខណៈ​កំពុង​ដើរ ចេញពី​ក្លិប​បាន​ដើរ​បុក​ស្ដ្រី​ម្នាក់​ធ្វើឱ្យមាន ការឈ្លោះប្រកែក​គ្នា ហើយ​សន្ដិសុខ យាម​នៅមុខ​ក្លិប​ទៅ​វាយតប់​ក្រុម​សន្ដិ សុខ​ដែល​ឈ្លោះប្រកែក​ជាមួយ​មនុស្ស ស្រី​នោះ ។ បន្ទាប់មក​ស្រាប់តែ​សន្ដិសុខ​ទាំង​៣​នាក់​នោះបាន​ជិះ​ម៉ូតូ​អាយ​ខន ចេញទៅ​បាត់​មួយសន្ទុះ​ត្រឡប់មកវិញ មានកាំបិត​ប៉័ងតោ​នៅ​នឹង​ដៃ​បាន​កាប់ ទៅលើ​សន្ដិសុខ​ឈ្មោះ ចាន់ សុ​ផានី អាយុ ២៧​ឆ្នាំ បណ្ដាលឱ្យ​រយះ​ក្បាល​ដេរ​អស់​៥​ថ្នេរ​នៅ មន្ទីរពេទ្យ​ព្រះកុសុមៈ ។

         ​ភ្លាមៗ​នោះ​ក្រុម សន្ដិសុខ​ដែល​យាម​នៅមុខ​ក្លិប​វើ​ល​ដាន់ បាននាំគ្នា​ប្រដាប់​ដោយ​បំពង់​ទីប​ប្រវែង កន្លះ​ម៉ែត្ររ​ត់ទៅ​ព្រួត​វាយ​ជនបង្ក​រហូត សន្លប់​ស្ដូកស្ដឹង​នៅ​កន្លែងកើតហេតុ​ម្នាក់ ចំណែក​២​នាក់​ទៀត​រត់ឡើង​ម៉ូតូ​ជិះ​គេច ទៅ​បាត់ ។ អ្នករងរបួស​ឈ្មោះ កែវ សុខលាភ អាយុ​២៣​ឆ្នាំ ជា​សន្ដិសុខ​ឯកជន​ក្រុមហ៊ុន អាស៊ី​សន្លប់​ស្ដូកស្ដឹង​នៅមុខ​មី​នី​ម៉ា​ត ត្រូវ​រថយន្ដ​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល នៅ​គ្លីនិក​ឯកជន ។ ដោយឡែក​សន្ដិសុខ ដែល​របួស​ក្បាល​ដេរ​៥​ថ្នេរ​រួចហើយ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យកទៅ​សាកសួរ នៅ​ប៉ុស្ដិ៍​ទឹកល្អក់​ទី​៣៕

15-m