ខេត្តបន្ទាយមានជ័យ ៖ រថយន្ដ១គ្រឿងត្រូវ បានឆាបឆេះមិនដឹងមូលហេតុ ខណៈម្ចាស់ រវល់ទៅហូបការ ហើយហួសទៅចូលខារ៉ាអូខេបាត់ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣ នៅផ្លូវភោជនីយដ្ឋាន ពន្លឺនាគទិព្វក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
រថយន្ដនោះម៉ាក លុច្សស៊ីស កូនកាត់ ៣០០ ពាក់ស្លាកលេខភ្នំពេញ ២T-៣១០១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទាល់តែភ្លើងឆេះស្ទើរ ខ្ទេច ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយពន្លត់ចប់ សព្វគ្រប់ ទើបឃើញម្ចាស់មក ។ លោក អ៊ឹម សុភារៈ នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានចុះអន្ដរាគមន៍ និងបានប្រកាស ក្នុងរោងការរកម្ចាស់រថយន្ត ដែលភ្លើងឆេះ ជាច្រើនលើកក៏ដោយ នៅតែមិនឃើញម្ចាស់ ព្រោះតែម្ចាស់រថយន្តនេះ រវល់ចូលខារ៉ាអូខេ ៕
