រថយន្ត​ឡង់​គ្រី​ស័​រ​ចេញពី​ក្រុង​សិរីសោភ័ណ ទៅ​ខេត្តសៀមរាប បែក​កង់​មុខ​ក្រឡាប់​ផ្ងារជើង​

, , Comment closed

         ​ខេត្តបន្ទាយមានជ័យ ៖  កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ មាន​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង​ពណ៌​សំបក​ឱ​ឡឹ​កពាក់​ស្លាក​លេខ​សៀមរាប 2A-5066 បើក​ចេញពី​ក្រុង​សិរីសោភ័ណ ទៅកាន់​ខេត្តសៀមរាប ចៃដន្យ​បើក​មកដល់​ចំណុច​ស្ពាន​ទី​៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ជា​កន្លែង​ផ្លូវ​កោង ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​បែក​កង់​មុខ​ខាងឆ្វេង​វេ​ចង្កូត ទៅខាង​ឆ្វេង​ដៃ ហើយ​ទៅបុក​បង្កាន់ដៃស្ពាន​បណ្តា​ល ឲ្យ​រថយន្ត​នោះ​ក្រឡាប់​ផ្ងារជើង តែ​សំណាង​អ្នកជិះ​ក្នុង​រថយន្ត​មាន​គ្នា​២​នាក់ មិន​ទទួល​រងរបួស​នោះឡើយ ។​

         អ្នកបើកបរ​រថយន្ត មានឈ្មោះ សេង លី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ខេត្តសៀមរាប ចំណែក​អ្នករួមដំណើរ ម្នាក់ទៀត​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ មុនពេល កើតហេតុ​គេ​ឃើញ​រថយន្ត​ឡង់​គ្រី​ស័របើ​កបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិច មក​កើត លុះ​មកដល់​ចំណុច កើតហេតុ​ស្រាប់តែ​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង ហើយ​វេ​ចង្កូត​ទៅបុក​បង្កាន់ដៃ​ស្ពាន បណ្តាល​ឲ្យ​ក្រឡាប់​នៅលើ​កណ្តាលផ្លូវ​ជាតិ​តែម្តង រំពេច​នោះគេ​ឃើញ​អ្នក​នៅក្នុង រថយន្ត​មាន​គ្នា​២​នាក់​នោះបាន​លូន​ចេញពី​ក្នុង​រថយន្ត​ម្នាក់​ម្តងៗ​ចេញ មក​ក្រៅ ។​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច បាន​ស្ទូច​រថយន្ត​ឡង់​គ្រី​ស័​រ​នោះមក​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ដើម្បី​ទុក​ដោះស្រាយ​៕

14-m