លោក អៀង សារី ដែលមាន​អាយុ​៨៧​ឆ្នាំ​បានទទួល​មរណភាព​ដោយ​ជំងឺ

, , Comment closed

         រាជធានី​ភ្នំពេញ ៖ អតីត​មេដឹ​ក​នាំ​​ខ្មែរ​ក្រ​ហ​ម​លោក អៀង សារី ដែលមាន​អាយុ ៨៧​ឆ្នាំ​ទៅហើយនោះ កំពុង​ត្រូវបាន​ឃុំខ្លួន និង​កាត់ទោស​ដោយ​សាលាក្ដី​ខ្មែរក្រហម​នោះ បានទទួល​មរណភាព​ហើយ កាល​ពេលវេលា​ម៉ោង ៨ និង៤៥ នាទី​ព្រឹក​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៣ ដោយសារ​ជំងឺ និង​ជរាពាធ​។​

         ​ក្រុមគ្រូពេទ្យ​បាន​ប្រាប់​សារព័ត៌មាន​ក្យូ​ដូ​ថា លោក អៀង សារី បាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារ​គាត់​មាន​ជំងឺ​តម្រង់​នោម និង​ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ ។ លោក អៀង វុ​ធ ដែលជា​កូនប្រុស​ច្បង​របស់លោក អៀង សារី បាន​សម្តែង​ក្តី​រន្ធត់ចិត្ត​ចំពោះ​មរណភាព​ឪពុក​របស់ខ្លួន ពោលគឺ​ការស្លាប់​របស់លោក អៀង សារី ឧក្រិដ្ឋកម្ម​របស់គាត់​នៅ​សាលាក្តី​ខ្មែរក្រហម​ត្រូវ​បញ្ចប់​ទៅតាម​នោះ​ផងដែរ ។

         ប្រភពព័ត៌មាន​ពី​មន្ទីរពេទ្យ​រុស្ស៊ី​បានឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា គេ​ឃើញ​ក្រុមគ្រួសារ និង​កូនចៅ​របស់លោក អៀង សារី បាន​ទៅ​ជួបជុំគ្នា នៅ​មន្ទីរ​ពេទ្យរុស្ស៊ី រីឯ​ស្ថានភាព​ជំងឺ​លោក អៀង សារី ត្រូវបាន​គេ​អះអាងថា កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ។ លោក អៀង វុ​ធ អភិបាលរង​ខេត្ដ​ប៉ៃលិន និង​ត្រូវជា​កូនប្រុស របស់លោក អៀង សារី បាន​អះអាងថា ស្ថានភាព​ជំងឺ​របស់គាត់ អៀង សារី ធ្ងន់ធ្ងរ​ហើយ ហើយ​បងប្អូន​ក៏បាន​មកជួប​ជុំគ្នា​អស់ហើយ​ដែរ  នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​មន្ទីរ​ពេទ្យរុស្ស៊ី​៕

that-0271