ប្រជាជន​ភូមា​ចាប់ផ្តើម​រុញ​ពាក្យបណ្តឹង ប្រឆាំង​ប្រធានាធិបតី ថេ​ន សេន​

, , Comment closed

         ​ប្រទេស​ភូមា ៖ តុលាការ​របស់​ប្រទេស​ភូមា​បានសម្រេច ច្រានចោល​បណ្ដឹង​របស់​សហគមន៍ ដែល​ប្រឆាំង​លោក​ប្រធានាធិបតី ថេ​ន​សេន ដោយ​អះអាងថា បទ​ចោទ​របស់​អ្នកស្រុក មិនមាន​មូលដ្ឋាន​គ្រាប់​គ្រាន់ ហើយ​ទោះជា​យ៉ាងណាអ្នកស្រុក​បាន​ព្រមាន​ថា ពួកគេ​នឹង​ប្ដឹង​ឧទ្ធរណ៍ ករណីនេះ​បន្តទៀត ហើយ​ដាក់​ការគាបសង្កត់ ទៅ​តុលាការ​ធ្វើយ៉ាងណា ឲ្យ​តុលាការ របស់​ស្រុក Monywa ទទួល​យកទៅ​ជំនុំជម្រះ​តាមផ្លូវ​ច្បាប់​របស់​ប្រទេស ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។​

ប្រជាជន​ភូមា​ចាប់ផ្តើម​រុញ​ពាក្យបណ្តឹង ប្រឆាំង​ប្រធានាធិបតី ថេ​ន សេន​​លោក​មេធាវី Kyaw Kyaw Min ជា​មេធាវី​របស់​អ្នកស្រុក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា តុលាការ​បាន​លើក​ហេតុផល​ថា គេ​ពុំមាន​ភស្តុតាង គ្រប់គ្រាន់ ដើម្បី​ចាត់ការ​រឿងក្ដី​នេះ ប្រឆាំង​បុគ្គល​សាធារណៈ​នេះ​ទេ​។ អ្នកស្រុក​និយាយថា ដី​កសិកម្ម​របស់​ពួកគេ​ជាង​៣,១៦៥​ហិច​តា ត្រូវបាន​រំលោភ​យក កាលពី​អំឡុង​ការគ្រប់គ្រង​របស់​ពួកយោធា​ទៅ​ឲ្យ​ក្រុម  Wanbao company  មកពី​ប្រទេស​ចិន និង​ក្រុមហ៊ុន Union of Myanmar Economic Holdings Ltd​។​

ប្រជាជន​ភូមា​ចាប់ផ្តើម​រុញ​ពាក្យបណ្តឹង ប្រឆាំង​ប្រធានាធិបតី ថេ​ន សេន​​បណ្ដឹង​របស់​អ្នកស្រុក Hsetae និង Moegyoepyin នៅ​ភាគ​ខាងលិច ដែលមាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន រុករក​រ៉ែ​ដែក មកពី​ប្រទេស​ចិន Wanbao company ពួកគេ​បាន​ប្ដឹង លោក​ប្រធានាធិបតី ថេ​ន​សេន ពីបទ​បញ្ជា​ទៅលើ​កងទ័ព​ឲ្យ​ប​ង្គ្រា​ប ទៅលើ​បាតុករ ប្រឆាំង​ក្រុមហ៊ុន​នេះ  កាលពី​ថ្ងៃ​២៩ ខែវិច្ឆិកា បណ្ដាល​ឲ្យ​មាន​របួស​មនុស្ស​ជាច្រើន​រយ​នាក់ ដោយ​មិនមាន​សំណង សងជំងឺចិត្ត​អ្នកស្រុក​ដែល​រងរបួស​ទាំងនេះ​៕

14-m