មកពី​ទិញ​ម្ហូប​ក្រុមចោរ​ដើរ​តាម​ក្រោយ ចូលក្នុង​ផ្ទះ​ភ្ជង់​ប្លន់​និង​រំលោភ​ហើយ​ថត​វីដេអូ ទុក​គំរាម​នៅ​ថ្ងៃក្រោយ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​មួយ​នឹកស្មាន មិន​ដល់ និង​សាហាវ​ណាស់​ដែល​ស្ដ្រី​ខ្មែរ ម្នាក់​មាន​ប្ដី​ជា​ជនជាតិ​កូរ៉េ និង​មានកូន ស្រី​តូច​ម្នាក់​រួចទៅហើយ ត្រូវបាន​ក្រុមចោរ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ចូលធ្វើ​សកម្មភាព​ចូល ប្លន់ដល់​ក្នុងផ្ទះ ដោយ​យក​កាំបិត​ភ្ជង់​បំពង់​.​ក ចងដៃ​ចងជើង ហើយ​រំលោភ​សេពសន្ថវៈ ហើយ​ថត​វីដេអូ​ទៀត កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​៤៣៨E ផ្លូវ​លេខ​២០B ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា​។​

         ​ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ម៉ៅ សម្ផស្ស អាយុ​២៤​ឆ្នាំ មាន​ប្តី​ជា​ជនជាតិ​កូរ៉េ ហើយ​ក្រុមចោរ​មាន​គ្នា​២​នាក់​ដោយ​ម្នាក់​ចូលធ្វើ​សកម្មភាព និង​ម្នាក់ទៀត​ចាំមើល​ផ្លូវ  ខណៈដែល​នាង​មកពី​ទិញ​ម្ហូប​នៅ​តៀម លក់​ចាប់ហួយ​ក្នុងភូមិ​ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ​ពី​ផ្ទះ ។ ពេល​ត្រឡប់មកផ្ទះ​វិញ ជនសង្ស័យ​ដើរ​តាម​ពីក្រោយ​យក​កាំបិត ប៉័ងតោ​តូច​មក​ភ្ជង់​រួច​ចងដៃ​ជើងចាប់ រំលោភ​បាន សម្រេច​ទើប​ឱ្យ​នាង​ស្លៀកពាក់ រួច​បាន​ថត រូប​ស្ដ្រី​រងគ្រោះ​ទុក​ក្នុង​ទូរស័ព្ទដៃ ព្រមទាំង​យក​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​អស់​ជាច្រើន ។​

         ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ចោរ​ម្នាក់​ដែលមាន​មាឌធំ សម្បុរ​ខ្មៅ កម្ពស់​ប្រហែល​១,៧០​ម៉ែត្រ ស្លៀកពាក់​ស៊ីវិល  ពាក់​ម៉ាស់​មុខ​ដើរ​តាម​ពីក្រោយ ហើយ​ពេល​ចូលដល់​ក្នុងផ្ទះ ជនសង្ស័យ យក​កាំបិតប៉័ងតោ​មក​ភ្ជង់​រូបនាង​មិនឱ្យ ស្រែក ហើយ​បាន​យក​ខ្សែ​ភ្លើងពណ៌​ខ្មៅ ចងដៃ​ចងជើង​នាង​គំរាម​សម្លាប់​កូនតូច ដែល​ដេក​នៅលើ​គ្រែ​កំពុង​បៅ​ទឹកដោះ គោ ។ ជនសង្ស័យ​និយាយ​ថាបើ​មិនឱ្យ រំលោភ​និង​ឱ្យ​ទ្រព្យសម្បត្ដិ​ទេ​គេ​នឹង​សម្លាប់ កូនស្រី​ចោល ។ ដោយ​ស្ដ្រី​រងគ្រោះ​ភ័យខ្លាច​ចោរ​សម្លាប់​កូន ពេល នោះ​នាង​បិទ​ភ្នែក​ទាំង​ឈឺចាប់​ឱ្យ​ចោរ​នាំ ទៅ​រំលោភ​លើ​គ្រែ​ពូក​របស់​នាង​ក្នុង បន្ទប់​រហូត​បានសម្រេច ។​

         ​ស្ដ្រី​រងគ្រោះ​បានឱ្យដឹង​ទៀតថា ក្រោយ ពី​ចោរ​ម្នាក់នេះ​ធ្វើ​សកម្មភាព​រួច​ក៏​បម្រុង រត់ចេញ តែ​ដោយ​ទំនង​ខ្លា​ចនាង​ស្រែក​ក៏ ចូលមក​ចាប់​អូស​រូបនាង​ទៅ​ចង​ជាប់ នៅ​ចម្រឹង​បង្អួច​ក្បែរ​គ្រែ​ពូក រួចហើយ បាន​ឡើង​ជិះ​ម៉ូតូ​របស់​ពួកគេ​ម្នាក់​ដែល ចាំ​ខាងក្រៅ​ជិះ​គេចខ្លួន​បាត់ស្រមោល តែម្ដង ។  ក្រោយពី​ចោរ ចេញទៅ​បាត់ ទើប​នាង​ស្រែក​ឱ្យ​ប្រជា ពលរដ្ឋ​ក្បែរ​នោះ​ចេញ​មកជួយ ហើយ ដោយ​ឮ​សំឡេង​ស្រែក​ខ្សាវៗ​ឮ​ដល់​ប្រជា ពលរដ្ឋ​ជិតខាង​ក៏មាន​ការភ្ញាក់ផ្អើល​ទើប នាំគ្នា​ជួយ​ស្រាយចំណង និង​ខ្លះទៀត​បាន រាយការណ៍​ទៅ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះ មកដល់​កន្លែងកើតហេតុ​បានត្រឹមតែ​ធ្វើ កំណត់ហេតុ​ប៉ុណ្ណោះ ខណៈ​ក្រុមចោរ​បាន រត់គេចខ្លួន​បាត់ស្រមោល​ទៅហើយនោះ​៕

14-m (2) 14-m (1)