សា​រ៉ា​យ ស​ក្ខ​ណា​ ស៊ើប​ប្រវត្តិ​អនាគត​ស្វាមី​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ បេះដូង​ដែល​ធ្លាប់តែ​អះអាងថា​នៅ​ទំនេរ​ស្អាតស្អំ​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​បុរស​ណា​ម្នាក់​របស់​តារា​សម្តែង​សម្បុរ​ស្រអែម​ញញឹម​ស្រស់​នាង សា​រ៉ា​យ ស​ក្ខ​ណា នៅ​ទីបំផុត​ត្រូវ​បាញ់​ទម្លុះ​ដោយ​បុរស​អាណិកជន​ខ្មែរ​រស់នៅ​ឯនាយសមុទ្រ ដែល​បុរស​រូបនោះ​មាន​អាជីព​ជា​មេធាវី​ម្នាក់​។ ការព្រម​ទទួល​បុរស​ម្នាក់​ដាក់​ក្នុង​បេះដូង​នេះ សា​រ៉ា​យ ស​ក្ខ​ណា ក៏​មិន​បង្អង់​យូរ​ដែរ ពោលគឺ​នាង​បានប្រកាសថា​នាង​និង​បុរស​មេធាវី​រូបនោះ​នឹង​រៀប​មង្គលការ​នៅ​ចុងឆ្នាំ​២០១៣​នេះ​តែម្តង​ហើយ​នាង​នឹង​ចេញទៅ​រស់នៅ​លើទឹក​ដី​អាមេរិក​ជាមួយនឹង​ស្វាមី ក្រោយពេល​រៀបការ​រួច​។​ ​បុរស​ឯនាយសមុទ្រ​ដែលមាន​មន្ត​ស្នេហ៍​អាច​អន្ទង​ចិត្ត​តារា​សម្តែង​ស្រស់​សោភា នាង សា​រ៉ា​យ ស​ក្ខ​ណា បាន​នេះ មាន​ឈ្មោះថា កែវ មេត្រី មាន​អាយុ​ជាង​៣០​ឆ្នាំ។ លោក​មានមុខរ​បរជា​មេធាវី​ម្នា​ក់នៅ​សហរដ្ឋអាមេរិក​។​

14-m (1)         ​អ្នកស្រី សម្ផស្ស ដែល​ត្រូវជា​ម្តាយបង្កើត​របស់​តារា​សម្តែង​នាង សា​រ៉ា​យ ស​ក្ខ​ណា បាន​រៀបរាប់​អំពី​ពន្លក​ស្នេហ៍​ដំបូង​ដែល​នាំ​ឲ្យ​អ្នក​ទាំងពីរ​សម្រេចចិត្ត​ភ្ជាប់ពាក្យ និង​គ្រោង​រៀប​មង្គលការ​នៅពេល​ឆាប់ៗ​នេះ​ថា ពួកគេ​ទាំងពីរ​នាក់​ហ្នឹង​បាន​ជួប និង​ស្គាល់គ្នា​កាលពី​អំឡុង​ឆ្នាំ​២០០៧-២០០៨​។ នៅពេលនោះ ពួកម៉ាក​គេ​(​អនាគត​កូនប្រសា​) បាន​ចុះមក​ថត​រឿង​នៅ​ស្រុក​ខ្មែរ ហើយ​គេ​ក៏​មកជា​មួយ​ដែរ ប៉ុន្តែ​នៅពេលនោះ​មិនបាន​ទំនាក់ទំនង​គ្នា​ទាល់តែសោះ​រហូតដល់​ពេល​ត្រឡប់​ទៅវិញ ទើប​គាត់​ទូរស័ព្ទ​មកលេង​យូរៗ​ម្តង តែ​បាន​ជួបតែ​ខ្ញុំ​ប៉ុណ្ណោះ មិនបាន​ជួបនឹង​ស​ក្ខ​ណា​ទេ​។ គេ​មិនដែល​ទូរស័ព្ទ​មក​និយាយ​ចែប៉ប្រែ​អី​ច្រើន​នោះទេ លុះ​កន្លះ​ឆ្នាំ​ក្រោយមក​គេ​បាន​ទូរស័ព្ទ​មកលេង​ម្តងទៀត ហើយ​គេ​បាន​និយាយថា បើ​កន្លះ​ឆ្នាំ​ទៀត​គេ​មកលេង​ស្រុក​ខ្មែរ តើ​គេ​អាចមក​លេង​ស​ក្ខ​ណា និង​ខ្ញុំ​បានទេ​?

         ​អ្នកស្រី​បាន​បន្តថា ពិត​ដូច​គេ​និយាយ​មែន កន្លះ​ឆ្នាំ​ក្រោយមក​គេ​បាន​មកដល់​ស្រុក​ខ្មែរ ហើយ​ក៏បាន​ទូរស័ព្ទ​មកលេង​មែន ហើយ​នៅពេលនោះ​ចំពេល​ថត​កម្មវិធី​ចូលឆ្នាំ​ឲ្យ​ទូរទស្សន៍​ជាតិ ដូច្នេះ​គេ​ក៏បាន​មក​មើល ស​ក្ខ​ណា ថត តែ​គេ​មិនបាន​និយាយ​អ្វី​ជាមួយគ្នា​ដែរ លុះ​ក្រោយមក​មុនពេល​គេ​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ គេ​បាន​សុំ​ខ្ញុំ​ណាត់​ហូបបាយ​ជុំគ្នា​ជាមួយ​ស​ក្ខ​ណា និង​គ្រួសារ​ខ្ញុំ ខ្ញុំ​ក៏​ព្រម តែ​ស​ក្ខ​ណា មិនបាន​ដឹង​ពី​រឿង​ខ្ញុំ​ទទួល​ពាក្យ​គេ​ទេ លុះ​ពេល​ខ្ញុំ​ប្រាប់ នាង​មិន​ព្រម​ទេ នាង​ថា ខ្ញុំ​ជា​អ្នក​ណាត់ ឲ្យ​ខ្ញុំ​ទៅ​ម្នាក់ឯង​ទៅ​។​

         ​អ្នកស្រី​បន្ថែមថា ដោយសារតែ​នាង​មិន​ព្រម ហើយ​ខ្ញុំ​បានទទួល​ការ​ណាត់​គេ​ហើយ​នោះ ខ្ញុំ​ក៏​មិនដឹង​ធ្វើ​យ៉ាងម៉េច​ដែរ ហើយ​ខ្ញុំ​ក៏បាន​ប្រា​ប់លោក យ៉ែម សំ​អូន ឲ្យ​ជួយ​និយាយ​ជាមួយនឹង ស​ក្ខ​ណា ព្រោះ​យើង​បានទទួល​ពាក្យ​គេ​ហើយ​។ នៅពេលនោះ សំ​អូន ក៏បាន​បញ្ចុះបញ្ចូល​និង​ពន្យល់​ស​ក្ខ​ណា នាង​ក៏​ព្រម ព្រោះ​ខ្ញុំ និង​ឪពុក​នាង ប្តី​ប្រពន្ធ យ៉ែម សំ​អូន ក៏បាន​ទៅ​ហូបបាយ​ជុំគ្នា​ដែរ​។ អ្នកស្រី​បានបញ្ជាក់​ថា នៅពេលនោះ លោក កែវ មេត្រី ក៏បាន​សុំចូល​ស្តីដណ្តឹង​តាមផ្លូវ​ច្បាប់ តែ​ខ្ញុំ និង​កូន​មិនបាន​យល់ព្រម​ទេ ដោយ​ពួកយើង​បាន​ប្រាប់​ទៅ​គេ​វិញ​នៅពេលនោះ​ថា យើង​ទើបតែ​ស្គាល់គ្នា ដូច្នេះ​យើង​ត្រូវ​ស្វែងយល់​ពីគ្នា​ឲ្យ​បាន​ច្រើន លោក​ក៏ត្រូវ​ដឹង​ពី​ខ្ញុំ​និង​គ្រួសារ​ឲ្យ​បាន​ច្បាស់ ហើយ​ខ្ញុំ​ក៏ត្រូវ​ដឹង​ពី​លោក​ឲ្យ​បាន​ច្បាស់​ដូចគ្នា ព្រោះ​នោះ​ជា​រឿង​ធំ​មិនមែនជា​រឿង​លេងសើច​នោះទេ​។​14-m (3)         ​ដោយសារ​តែមាន​ការទទូច​សុំ​ពី​បុរស​អាមេរិក​បែប​នោះ អ្នកស្រី​បាន​ឲ្យ​ដឹងថា អ្នកស្រី​បាន​ប្រាប់ថា ចាំ​៣​ឆ្នាំ​ទៀត​សិន​ទៅ ចាំ​យើង​និយាយ​ម្តងទៀត ព្រោះ​យើង​សុទ្ធតែ​ត្រូវការ​ពេលវេលា​ដើម្បី​មើលគ្នា​ទៅវិញទៅមក​។ អ្នកស្រី​បានបញ្ជាក់​ថា មកទល់នឹង​ថ្ងៃ​ភ្ជាប់ពាក្យ​នៅ​ថ្ងៃទី​៣០ ខែមករា​នេះ គឺ​គម្រប់​រយៈពេល​៣​ឆ្នាំ ដែល​រូបគេ​បាន​រង់ចាំ​ស​ក្ខ​ណា​ហើយដោយ​សារ​យើង​បានដឹង​ពី​គ្រួសារ​របស់គេ​ជា​គ្រួសារ​ល្អ មាន​កិត្តិយស​កេរ្តិ៍ឈ្មោះ ហើយ​គេ​មិនមាន​ពាក់ព័ន្ធ​នឹង​នារី​ណា គេ​មាន​ការងារ​ត្រឹមត្រូវ​ដូចដែល​គេ​ប្រាប់​យើង ដូច្នេះ​ខ្ញុំ និង​កូន​ក៏​សម្រេច​ទទួលយក​ការសុំ​ភ្ជាប់ពាក្យ​កាលពី​ថ្ងៃទី​៣០​នោះ​។​

         ​អ្នកស្រី​បាន​ឲ្យ​ដឹងថា ទម្រាំ​តែ​ព្រម​ទទួលយក​ការភ្ជាប់​ពាក្យ​នេះ នៅ​អំឡុងពេល ស​ក្ខ​ណា ចេញទៅ​សម្តែង​និង​ច្រៀង​នៅ​អាមេរិក​ជា​លើកដំបូង​នោះ ស​ក្ខ​ណា ក៏បាន​ឆ្លៀតពេល​ដើម្បី​ស៊ើបសួរ​ពី​គេ និង​គ្រួសារ​គេ​ដែរ ហើយ​នៅពេលនោះ​ក៏​ដឹង​ពី​ស្ថានភាព​គ្រួសារ ហើយ​គេ​ជា​មនុស្ស​ល្អ ដូច្នេះ​ខ្ញុំ​គិតថា នេះ​ជា​គូ​គេ​មកដល់​ហើយ​។​ ​ជាមួយគ្នា​នោះ​អ្នកស្រី​សម្ផស្ស​ដែលជា​ម្តាយ​តែងមាន​វត្តមាន​ជាមួយនឹង​កូនស្រី​គ្រប់​ជំហាន​ហើយ​ទើបតែ​រៀបចំ​ឲ្យ​កូន​បាន​ភ្ជាប់ពាក្យ​នោះបាន​និយាយថា តាមពិត​អនាគត​កូនប្រសា​ខ្ញុំ បាន​យល់​យ៉ាងច្បាស់​អំពី​អ្នកសិល្បៈ ហើយ​គេ​មិនដែល​យល់​ទាស់​ចំពោះ​ការសម្តែង​របស់​ស​ក្ខ​ណា​ឡើយ​។ គេ​ឱ្យ​តម្លៃ​ស​ក្ខ​ណា ខ្លាំងណាស់ ម្យ៉ាង​កូន​ខ្ញុំ​ក៏​ពុំ​ធ្លាប់​ស្រឡាញ់​បុរស​ណា​ម្នាក់​ពីមុនមក​ដែរ ទោះបីជា​កន្លងមក​មាន​ការយល់ច្រឡំ​ថា កូន​ខ្ញុំ​ស្រឡាញ់​លោក​អ៊ុន សិទ្ធា ក៏ដោយ​។ អ្នកស្រី​បានបញ្ជាក់​ទៀតថា តាមពិត ស​ក្ខ​ណា និង​សិទ្ធា គឺ រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត ប៉ុន្តែ​បែរជា​មានការ​យល់ច្រឡំ​ទៅវិញ តែ​អ្វីៗ​វា​បានច្បាស់លាស់​នៅពេល​នេះហើយ​។​

         ​ដោយសារតែ​មានការ​រំអុក​ពី​ភាគី​ខាង​ប្រុស អ្នកស្រី សម្ផស្ស បាន​ឲ្យ​ដឹងថា ពិធី​មង្គល​របស់ ស​ក្ខ​ណា និង​កូនប្រសា​អាណិកជន​ខ្មែរ​នៅ​អាមេរិក​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងឆ្នាំ​២០១៣​នេះ។ អ្នកស្រី​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រសិនបើ​រៀបការ​រួចរាល់​ស​ក្ខ​ណា នឹងត្រូវ​ចេញទៅ​រស់នៅ​តាម​ប្តី​នៅ​សហរដ្ឋអាមេរិក​តែម្តង​ហើយនឹង​ផ្អាក​ការងារ​សិល្បៈ​។​ ​អ្នកស្រី​និយាយថា ទម្រាំ​តែ​យើង​បាន​ល្បី​ដូច​សព្វថ្ងៃនេះ មិនមែនជា​រឿង​ងាយស្រួល​ទេ ហើយ​ការដែល​យើង​បោះបង់ចោល​នេះ​ក៏​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​បំផុត​ដែរ តែ​មិនដឹង​ធ្វើ​យ៉ាងម៉េច​បើ​យើង​ដល់​គូ​ហើយ យើង​ត្រូវតែទៅ​រស់នៅ​ជាមួយ​ប្តី​នោះ​៕

  14-m (2)

 

ប្រភព postkhmer​