បង្ក្រាប​គ្រឿងញៀន​ទ្រង់​ទ្រង់​ធំ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ និង​គ្រឿងញៀន​ប្រមាណ​១៤​គីឡូក្រាម​

, , Comment closed

         រាជធានី​ភ្នំពេញ ៖  លោក​ឧត្ដមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​គ្រឿងញៀន​ទ្រង់​ទ្រង់​ធំ ដោយមាន​ការចូលរួម​ដឹកនាំ​ពីលោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ​, លោក សៀង សុខ និង​លោក ហៀ​ង សុ​ភ័​ក្រ ព្រមទាំង​មានការ​ចង្អុល បង្ហាញ​ពី​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  កាលពី​វេលា​ម៉ោង​៤​និ​៣០​នាទី​ល្ងាច ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣​។​

         ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំងចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​, គ្រឿងញៀន​ប្រមាណ​១៤​គីឡូក្រាម​, រថយន្ត​៤​គ្រឿង​មាន​ម៉ាក​ឡិច​ស៊ី​ស ៤៧០​មួយគ្រឿង ធុន​ដ្រា​១​គ្រឿង និង​កាមរី​២​គ្រឿង និង​កាំភ្លើងខ្លី​១​ដើម​ម៉ាក​ប្រា​ហា បន្ទាប់ពី​កម្លាំងចម្រុះ​បាន​ភោ​ល​ព័ទ្ធ និង​ឆែកឆេរ​ផ្ទះមួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ​ជា​មេខ្លោង​២​នាក់​ប្តី ប្រពន្ធ​ឈ្មោះ ជាតិ ហ៊ី​វ​អ៊ាង ហៅ ហាក់ អ៊ាង អាយុ​៤៧​ឆ្នាំ ជា​ប្តី ហើយ​ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ក៏​ធ្លាប់បាន​ជាប់ពន្ធនាគារ​នៅ​ខេត្តបន្ទាយមានជ័យ​ផងដែរ និង​ប្រពន្ធ​ឈ្មោះ ឡុង វ៉ាន់​ធី អាយុ​៤៤​ឆ្នាំ​៕

14-m