មន្ត្រី​យោធា​បើករថយន្ត​បុក​ម៉ូតូ​លើ​ស្ពាន​គី​ហ្សូ​ណា ស្លាប់​មនុស្ស​៣​នាក់​

, , Comment closed

         ​ខេត្តកំពង់ចាម ៖ រថយន្ត​ម៉ាក​ហាយ​លេន​ឌឺ ពណ៌​ខ្មៅ មួយគ្រឿង បាន​បើក​បុក​មនុស្ស​ចំនួន​៣​នាក់ ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងកាត់​ស្ពាន​គី​ហ្សូ​ណា កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​បុរស​ម្នាក់​និង​ស្ត្រី​ពីរ​នាក់ ផ្សេងទៀត​បាន​ស្លាប់ ក្នុងនោះ​ជនរងគ្រោះ​ម្នាក់​ត្រូវបាន​គេ​ដឹងថា បាន​ប៉ើង​ធ្លាក់ចូល​ទឹកទន្លេ ហើយ​អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់​ស្រមោល ក្រោយ​កើតហេតុ ។​

         ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង ខណៈដែល​ជនរងគ្រោះ​ទាំងបី​នាក់ កំពុង​ជិះ​ម៉ូតូ​ម៉ាក់​ស្មាស់​រី​វ៉ូ ពណ៌​ខ្មៅ​ស៊េរី​២០១៣ មួយគ្រឿង ឆ្លងកាត់​ស្ពាន​គី​ហ្សូ​ណា ក្នុងទិសដៅ​ចេញពី ក្រុង​កំពង់ចាម លុះ​ទៅដល់​ចំណុចកើតហេតុ​ស្ថិតនៅ​ចំណុច​បង្គោល​ស្ពាន P9-P10 ក្នុង ភូមិ​៣ សង្កាត់​វាលវង់ ក្រុង​-​ខេត្ដ​កំពង់ចាម ស្រាប់​តែមាន​រថយន្ត​ហាយ​លេន​ឌឺ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2P-5571 បើក​ក្នុងទិសដៅ​ចូល​ក្រុង​កំពង់ចាម ហើយ​បាន​បុក ជនរងគ្រោះ​ទាំងបី​នាក់ បណ្តាល​ជនរងគ្រោះ​ទាំងបី​នាក់ ស្លាប់​ភ្លាមៗ ក្នុងនោះ ជនរងគ្រោះ​ម្នាក់​បាន​ប៉ើង​ធ្លាក់ចូល​ទឹកទន្លេ​តែម្តង​។​

         ​នៅលើ​រថយន្ដ​បង្ក​គេ​បាន​រកឃើញ​ប័ណ្ណ​យោធា​១​សន្លឹក ហើយ​នៅក្នុង​ប័ណ្ណ​១​សន្លឹក​នេះ​មានឈ្មោះ ប៉ក សុខា ភេទ​ប្រុស លេខ​អាយ​ឌី 2273 ប​.​ស មាន​ឋានៈ​ជា​អនុសេនីយ៍ឯក​បម្រើ ការងារ​នៅ​បញ្ជាការដ្ឋាន​បញ្ជូន​សារ ដោយ​គេ​សង្ស័យថា ប័ណ្ណ​១​សន្លឹក​នេះ ជា​របស់​ម្ចាស់​រថយន្ដ​បង្ក ។ ស្ដ្រី​ម្នាក់​ឈ្មោះ ឃីម សុភា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជី​រោទ៍​កណ្ដាល ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ បាន​អះអាង​នៅ កន្លែងកើតហេតុ​ថា បុរស​ឈ្មោះ អួន គឹម​ស្រ៊ាង អាយុ​៣១​ឆ្នាំ គឺជា​ប្ដី​របស់គាត់ ហើយ​ស្ដ្រី​២​នាក់​ដែល​រួម​ដំណើរ​ជា មួយ​ម៉ូតូ​ប្ដី​របស់គាត់ ដែល​បាត់​បង់ជីវិត មានឈ្មោះ កើ ខុ​ល្លី អាយុ​៣០​ឆ្នាំ រស់នៅ ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ ខេត្ដ​កំពង់ចាម និង​ម្នាក់ទៀត​ឈ្មោះ លី ញ៉ អាយុ​២៨​ឆ្នាំ ដែល​ធ្លាក់ចូល​ទឹកទន្លេ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ។

         ​ស្ដ្រី ឃីម សុភា បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ គឺ​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៣ ប្ដី​របស់គាត់​បាន​ជូន គាត់​មក​វះកាត់​កូនក្រៅស្បូន នៅ​មន្ទីរ ពេទ្យ​ខេត្ដ​កំពង់ចាម ។ រហូតដល់​ល្ងាច ថ្ងៃទី​១២ ខែមីនា មាន​អ្នកភូមិ​គឺ​ស្ដ្រី​រងគ្រោះ​ទាំង​២​នាក់ បានមក​សួរសុខទុក្ខ គាត់​ដល់​មន្ទីរពេទ្យ ហើយ​នៅវេលា​ម៉ោង ៩​យប់​ដដែល​ក៏​ត្រឡប់ទៅផ្ទះ​វិញ​។ ស្រប ពេលនោះ ជនរងគ្រោះ​ជា​ប្ដី​មានបំណង ទៅផ្ទះ ទើប​ស្ដ្រី​រងគ្រោះ​ទាំង​២​នាក់​ជិះ ដោយសារ​ជាមួយ ។  ពេល​ប្ដី ធ្វើដំណើរ​ចេញទៅ​បាត់ គាត់​បាន​ទូរស័ព្ទ ទៅ​ប្ដី ប៉ុន្ដែ​ប្ដី​ពុំបាន​លើក​នោះទេ លុះ​មួយ សន្ទុះ​ក្រោយមក ស្រាប់​តែមាន​គេ​លើក ទូរស័ព្ទ​ហើយ​ប្រាប់ថា ប្ដី​របស់គាត់​ត្រូវ រថយន្ដបុក​បាក់ដៃ​បាក់ជើង​ជាមួយ​ស្ដ្រី​២​នាក់​ដែល​បានរួម​ដំណើរ​ផងដែរ ៕

14-2