លោក អៀង សារី ដែលមាន​អាយុ​៨៧​ឆ្នាំ ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​មែនទែន​ហើយ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ជំងឺ​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម លោក អៀង សារី ដែលមាន​អាយុ ៨៧​ឆ្នាំ​ទៅហើយនោះ កំពុង​ត្រូវបាន​ឃុំខ្លួន និង​កាត់ទោស​ដោយ​សាលាក្ដី​ខ្មែរក្រហម​នោះ មាន​សភាព​ធ្ងន់ ធ្ង​រ​មែនទែន​ហើយ ដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​សង្គ្រោះ​នៅក្នុង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​មន្ទីរ​ពេទ្យរុស្ស៊ី  ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ធំៗ ហើយ​កូនចៅ​របស់លោក បាននាំគ្នា​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ ទី​ដែល​ឪពុក​របស់ខ្លួន កំពុង​សម្រាក​ព្យាបាល​ជំងឺ​ផងដែរ​។​

         ​អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេ​ត ភក្ដ្រា បាន​ឲ្យ​ដឹងថា ក្រុម​ជំនាញ​វេជ្ជសាស្ដ្រ នៃ​សាលាក្ដី​ខ្មែរក្រហម មួយក្រុម​ដែល​រួមមាន​អង់គ្លេស ខ្មែរ និង​ណូ​វែ​ល​ហ្សេ​ឡង់ នឹង​ចាប់​ផ្ដើមធ្វើ​ការពិនិត្យ​សុខភាព អតីត​មេដឹកនាំ​ខ្មែរ ក្រហម​ចំនួន ២​រូប ដែល​គេ​ដឹងថា មាន​សុខភាព​ឌ្រុ​ត​ទ្រោម​ខ្លាំងជាងគេ នា​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ ខាងមុខ​នេះហើយ​។ លោក នេ​ត ភក្ដ្រា បាន​បន្ដថា អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ​នោះ មាន​សុខភាព​ទន់ខ្សោយ ដែល​ចាំបាច់​ត្រូវមាន​ការធ្វើ​ពិសោធន៍ ថា​តើ​គាត់ អាចមាន​លទ្ធភាព ចូលរួមបាន​គ្រប់គ្រាន់ នៅក្នុង​ដំណើរការ សវនាការ​ដែរ ឬ​យ៉ាងណា​។

         ​ប្រភពព័ត៌មាន​ពី​មន្ទីរពេទ្យ​រុស្ស៊ី​បានឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា គេ​ឃើញ​ក្រុមគ្រួសារ និង​កូនចៅ​របស់លោក អៀង សារី បាន​ទៅ​ជួបជុំគ្នា នៅ​មន្ទីរ​ពេទ្យរុស្ស៊ី រីឯ​ស្ថានភាព​ជំងឺ​លោក អៀង សារី ត្រូវបាន​គេ​អះអាងថា កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ។ លោក អៀង វុ​ធ អភិបាលរង​ខេត្ដ​ប៉ៃលិន និង​ត្រូវជា​កូនប្រុស របស់លោក អៀង សារី បាន​អះអាងថា ស្ថានភាព​ជំងឺ​របស់គាត់ អៀង សារី ធ្ងន់ធ្ងរ​ហើយ ហើយ​បងប្អូន​ក៏បាន​មកជួប​ជុំគ្នា​អស់ហើយ​ដែរ  នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​មន្ទីរពេទ្យ​រុ​ស្ស៊ី៕

14-m