ក្រុម​អ្នក​ស្រឡាញ់​យុត្តិធម៌​អំពាវនាវ​ឲ្យ​ឈប់​ពិសា​ស្រា​បៀរ LEO និង Chang របស់​ឧកញ៉ា ជៀម ផែន​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ស្រឡាញ់​យុត្តិធម៌​សង្គម​បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ តាមរយះ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook  ឲ្យ​ឈប់​ពិសា​ស្រា​បៀរ LEO (​លី​អូ​) និង Chang (​ចាង​) ដែល​នាំចូល​ដោយ​ឧកញ៉ា ជៀម ផែនព្រោះ​ស្រា​បៀរ​ទាំងនេះ ប្រឡាក់​ដោយ​ឈាម​ប្រជាពលរដ្ឋ​ខ្មែរ​។​

         ​សារ​អំពាវនាវ មាន​ខ្លឹមសារ​ថា សូម​ប្រជាជន​ខ្មែរ​ឈប់​ពិសា​ស្រា​បៀរ LEO និង Chang ព្រោះ​ឧកញ៉ា ជៀម ផែន ដែលជា​ឈ្មួញ​នាំចូល បាន​ប្រើ​ដុល្លារ​ក្នុង​ប្រព័ន្ធតុលាការ ប្រើ​ឲ្យ​ប៉ូលិស​វាយកម្ទេច​ផ្ទះ​ប្រជាជន​ស្លូតត្រង់ ដើម្បី​រឹបអូស​ដី ធ្វើ​រោងចក្រ​ផលិត នៅ​ខេត្ត​កំពង់សោម (​ព្រះសីហនុ​) កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៣​។ សារ​នេះ បាន​សង្កត់​ន័យ​យ៉ាងខ្លី​ថា (​ស្រា​បៀរ​ដែល ប្រឡាក់​ឈាម​ពលរដ្ឋ​ខ្មែរ​)​។​

         ​សារ​អំពាវនាវ របស់​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) នេះ ក៏បាន​ដាក់​រូប​កំប៉ុង​ស្រា​បៀរ LEO និង Chang, សញ្ញា​ក្បាល​ខ្មោច​ពណ៌​ក្រហម និង​រូបថត ដែល​បង្ហាញ​ពី​សកម្មភាព​កម្ទេច​ផ្ទះសម្បែង និង​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ ចំណុច​ចំ​រាំង ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​៕

13-m