ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ស្លាប់​ម្នាក់ របួស​២​នាក់ ទាំង​កណ្តាល​អា​ធ្រា​ត​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​កម្មករ​ធ្វើការ​នៅ​រោងចក្រ យូ​ស៊ិន ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​ក​ន្លែ​កើតហេតុ និង​ពីរ​នាក់ ផ្សេងទៀត រងរបួស​ធ្ងន់​ក្រោយពី​ពួកគេ​ទាំងបី​នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា ទៅបុក​រថយន្ត​មួយគ្រឿងកាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​រថយន្ត​បាន​បើក​រត់​បាត់ស្រមោល​។​

         ​ជនរងគ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ហ៊ុន ឆែម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ជ្រៃ ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ដ​តាកែវ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ២-​ឈ្មោះ បាន ច​ន្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ចំ​ពារ ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្ដ​កំពង់ស្ពឺ និង​៣-​ឈ្មោះ នាក់ ភក្ដី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​-​ឃុំ​តានី ស្រុក​ទូក​មាស ខេត្ដ​កំពត ទាំង​២​នាក់​រងរបួស​ធ្ងន់​។ បច្ចុប្បន្ន​អ្នក​ទាំង​៣​នាក់​ស្នាក់ នៅ​បណ្ដោះអាសន្ន​ជាមួយគ្នា​ក្នុងភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពា​ធិ៍​សែន​ជ័យ បម្រើ​ការងារ​នៅ​រោងចក្រ​យូ​ស៊ិន ធ្វើដំណើរ​ដោយ​ម៉ូតូ​១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AL-2361​។​

         ​មុនពេល​កើតហេតុ ខណៈ​ជនរងគ្រោះ​ទាំងបីរ​នាក់ កំពុង​ជិះ​ម៉ូតូ​មួយ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ​ខាងលើនេះ ស្រាប់តែ​បាន​បុក​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បណ្តាល​ឲ្យ​ជនរងគ្រោះ​ដែលជា​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង កើតហេតុ រីឯ​ពីរ​នាក់​ផ្សេងទៀត ដែល​ជិះ​ខាងក្រោយ រងរបួស​ធ្ងន់​។ ក្រោយ​កើតហេតុ សមត្ថកិច្ច មូលដ្ឋាន និង​កម្លាំង​នគរបាល ចរាចរណ៍​ជើងគោក បាន​ចុះ​ទៅដល់ ចំណុចកើតហេ តុ ដើម្បី​ជួយ​អន្តរាគមន៍​៕

13-m (2) 13-m (1)