វាយ​ប្រពន្ធ​ស្លាប់​តាមផ្លូវ បន្សល់ទុក​កូនតូចៗ​ឲ្យ​នៅ​កំព្រា​ចំនួន​៥​នាក់​

, , Comment closed

         ​ខេត្ដ​កំពង់ឆ្នាំង ៖ ស្ដ្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ប្ដី​របស់ខ្លួន​បាន​យក​ដំបង​វែង​មួ​យមក​វាយ​ចំ​កញ្ចឹងក កាលពី វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៣​នៅតាម​ផ្លូវលំ​ក្នុងភូមិ​ជ ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ហើយ​អ្នកភូមិ​បាន​កត់សម្គាល់ថា​គ្រួសារ​មួយ​នេះ​តែងតែ ឈ្លោះប្រកែក​គ្នា​ជា​រៀងរាល់ថ្ងៃ ព្រោះ​ប្ដី ស្រវឹង​មិនសូវ​ដាច់​នោះទេ ។​

         ​ជនដៃដល់​ជា​ប្ដី  ដែល​យក​ដំបង​វាយ​ទៅលើ​ប្រពន្ធ​រហូតដល់​ស្លាប់​នេះ​មានឈ្មោះ ងិន ងី​ម អាយុ​៥១​ឆ្នាំ ហើយ​ភរិយា​ដែល​ស្លាប់ ដោយសារតែ​ប្ដី​វាយ​នេះ ឈ្មោះ ឱម យ៉ុម អាយុ​៤៦​ឆ្នាំ ។ នៅ​មុនពេល​កើតហេតុ​២​នាក់​ប្ដី​ប្រពន្ធ និង​កូន​២​នាក់​ទៀត បាននាំគ្នា​ទៅ​បុណ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ហើយ​ពេលដែល​ទៅ​បុណ្យ​នោះ​ប្ដី ឈ្មោះ ងិន ងី​ម នេះ​បាន​ផឹកស្រា​រហូតដល់​ស្រវឹង ទើប​នាំ​កូន​និង​ប្រពន្ធ​មក ផ្ទះ​វិញ ។

         ​ប៉ុន្ដែ​ពេលមកដល់​ពាក់កណ្ដាល​ផ្លូវ​ប្រពន្ធ​បាន​ចូលទៅ​ផ្ទះ អ្នកជិតខាង ដើម្បី​រក​ទិញ​ដូង​ពេល​បុរស​ជា​ប្ដី​បាន​ដើរ​ទៅមុន ហើយ​មិនឃើញ ប្រពន្ធ​ដើរមក​ជាមួយ​ក៏​ត្រឡប់​ទៅរក​ប្រពន្ធ​វិញ ហើយ​បាន​រើសយក​គល់​ព្រិច មួយ​ដើម​ប្រវែង​ជាង​មួយ​ម៉ែត្រ​កាន់​ទៅជា​មួយ​ផងដែរ​។ ពេល​ជួប​ប្រពន្ធ​ហើយ បាន​គ្នា​បណ្ដើរ​ទៅផ្ទះ និង​ទាស់សម្ដី​គ្នា​តាមផ្លូវ​រហូត​។​
​លុះ​មកដល់​លូ មួយកន្លែង​តាមផ្លូវ​លំ​ក៏​ប្រកែក​គ្នា​កាន់តែខ្លាំង​ឡើងៗ ដោយសារតែ​ប្ដី​ស្រវឹង​ផង ក៏​យក​ដំបង​ដើម​ព្រិច​វាយ​ទៅលើ ប្រពន្ធ​ចំក​ខាងឆ្វេង​២​ដំបង​ខ្លាំងៗ​ក៏​បណ្ដាល ឱ្យ​ប្រពន្ធ​ដួល​ទៅលើ​ផ្លូវ​ដាច់ខ្យល់​ស្លាប់ ភ្លាមៗ​តែម្តង​។ អ្វីដែល​ជាការ​លំបាក​នោះ​គឺ​គ្រួសារ​នេះ មានកូន​តូចៗ​៥​នាក់ ទៅ​ពេលនេះ​ម្ដាយ​បាន​ស្លាប់ចោល រីឯ​ឪពុក​ត្រូវ​ជាប់គុក​ទៀត តើ​បាន​នរណា​ជួយ​មើល​ថែកូន​ទាំង​៥​នាក់​នេះ​៕