និស្សិត​សាកលវិទ្យាល័យ​ចំការ​ដូង ប្រណាំង​ម៉ូតូ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង របួសធ្ងន់​-​ស្រាល​៣​នាក់​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ​ក្រុមនិស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ កសិកម្ម​ចំការ​ដូង បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង ប្រដេញ​គ្នា​តាម បណ្តោយ​ផ្លួ​វ​ចំការ​ដូង យ៉ាង​លឿន ហើយ​ជ្រុល​ចង្កូត​បុកបង្គោល​ល​ភ្លើង​បំភ្លឺ​ផ្លូវ នៅ​ខាងជើង​សង្កាត់​ជើងឯក ក្នុង​ខណ្ឌដង្កោ បណ្តាល​ឲ្យ​យុវជន ម្នាក់​ដួល​បោក​ផ្ទប់​នឹង ប​ង្កោ​ល​ភ្លើង​បាក់​ភ្លៅ​ម្ខាង និង​ពីរ​នាក់​ទៀត រងរបួស​ស្រា កាលពី​វេលា​ម៉ោង ១០​និង​១៥​នាទី​ព្រឹក ថៃ្ង​ទី​១២ ខែមីនា ឆ្នាំ​២០១៣​។​

         ​និស្សិត​ទាំងបី​នាក់​ដែល​រងរបួស​រួមមាន​ទី​១-​ឈ្មោះ ប៊ុត ម៉េង​ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ស្នាក់នៅ​សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន ទី​២-​ឈ្មោះ បុរី អាយុ​២៣​ឆ្នាំ ជា​និស្សិត​ដូចគ្នា ស្នាក់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ត្រូវ​រង របួស​បាក់​ភ្លៅ​ខាងស្តាំ ដោយឡែក​អ្នក​ទី​៣-​ឈ្មោះ លី សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​និស្សិត រៀន​នៅ​វិទ្យាស្ថាន វិទ្យាសាស្ត្រ​អគ្គិសនី ហើយ​ពួកគេ​ជិះ​ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​សរ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BR-3157 ៕

12-m