នារី​វ័យក្មេង ២ ​នាក់​ជិះ​ម៉ូតូ​បង្អួតរាង ជ្រុល​ទៅបុក​ធុងសម្រាម​រងរបួស​ធ្ងន់​

, , Comment closed

         រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​នារី​វ័យក្មេង​២​នាក់​ជិះ​ម៉ូតូ Today ពណ៌​លឿង​លាយ​ខ្មៅ រវល់​តែ​ងាកក្រោយ​និយាយ​គ្នា ក៏​ជ្រុល​ទៅបុក​បែក​ធុងសំរាម​ដែល​ដាក់​នៅជាប់ នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​លើ​សួនច្បារ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​១១ មីនា ២០១៣ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក បណ្តាលឱ្យ​រងរបួស​ធ្ងន់​២​នាក់ ។

         ​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ​នារី​វ័យក្មេង​២​នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ​ពី​កើត​ទៅ លិច ខណៈ​មកដល់​ចំណុច​ខាងលើ​រវល់​តែ​ងាកក្រោយ​និយាយ​គ្នា ស្រាប់តែ​ជ្រុល​ចង្កូត​ឡើងទៅ​លើ​សួនច្បារ​បុក​ធុងសំរាម​ពណ៌​លឿង ដែល​សាលា​រាជធានី​ភ្នំពេញ​ដាក់​ភ្ជាប់​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាលឱ្យ​បែក​ធុងសំរាម ហើយ​នារី​ទាំង​២​នាក់​រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ៕

12-m