គង់ ចាន់​រដ្ឋា បំណង​ចេញទៅ​ក្រៅប្រទេស​ត្រូវ​រលាយ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ក្តី​រំពឹង​រប​ស់​​តា​រា​ច​ម្រៀ​ង​ ​និ​ង​​ជា​​អ​តីត​ពិធី​ការិនី​ទូរទស្សន៍​ខ្សែកាប​អង្គរ ស្រី​ស្រស់​តូច​ច្រឡឹង នាង​គង់ ចាន់​រដ្ឋា ដែល​ត្រូវ​ចេញទៅ​សម្តែង​កើប​ប្រាក់​លើដី​កោះ​ដ៏​ស៊ី​វិ​ល័យ ប្រទេស​អូស្ត្រាលី​នោះ ពេលនេះ​មិន​ទទួលបាន​តាម​ការប្រកាស​របស់​នាង​ឡើយ​ខណៈ​នាង​ប្រាប់ថា ពេលនេះ​គម្រោង​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​របស់​នាង​នោះ បាន​ក្លាយជា​ខ្យល់​ហើយ ព្រោះតែ​រត់​ឯកសារ​មិនទាន់​។​

         តាំងពី​គ្រវែង​អាជីព​ជា​ពិធី​ការិនី​ងាក​មក​ស្រវា​អាជីព​សិល្បៈ​ចម្រៀង​ដើម្បី​សម្រេច​មហិច្ឆតា​ចេញ​ច្រៀង​និង​សម្តែង​នៅក្រៅ​ប្រទេស​ដើម្បី​បាន​ស្គាល់​ស្រុកទេស​គេ​ផង​និង​បាន​កើប​លុយ​នោះ​មិនបាន​ប៉ុន្មាន​ផង​នាង​ក៏បាន​ប្រកាស​ក្នុង​ភាពជាក់លាក់​របស់ខ្លួន​ប្រាប់​ទៅ​ទស្សនិកជន និង​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​៖«​មហិច្ឆតា​របស់ខ្ញុំ​ចេញ​សម្តែង​ក្រៅប្រទេស​បានសម្រេច​ហើយ ហើយ​នៅ​ចុងខែ​កុម្ភៈ​ខាងមុខនេះ​ខ្ញុំ​នឹង​បាន​ចេញទៅ​សម្តែង​ប្រទេស​អូស្ត្រាលី​»​។​

         ​ប៉ុន្តែ​ក្តី​រំពឹង​របស់​ស្រី​ស្រស់​តារាចម្រៀង​ពូកែ​លេង​ហ្វេ​ស​ប៊ុ​កវ័យ​២៣​ឆ្នាំនេះ បែរជា​រលាយ​ទៅវិញ​ទាំង​ក្តី​អាម៉ាស់​ខណៈ​ស្ព​ន​ស័​រ​ដែល​ធានា​នាង​នោះ បាន​លុបឈ្មោះ​នាង​ចេញពី​បញ្ជី​អ្នកសិល្បៈ​ដែល​ត្រូវ​ចេញទៅ​សម្តែង​នៅ​ចុងខែ​បី​នេះ​។ ខណៈដែល​នាង​កំពុងធ្វើដំណើរ​ត្រឡប់​ពី​ខេត្តរតនគិរី​នោះ នាង​គង់ ចាន់​រដ្ឋា បាន​ប្រាប់ថា ពេលនេះ​ដំណើរ​បើកឆាក​ចេញ​សម្តែង​លើដី​កោះ​ប្រទេស​អូស្ត្រាលី​នោះ មិនបាន​សម្រេច​តាម​ការប្រកាស​ឡើយ​។​

         ​នាង​បន្ត​ទាំង​ពាក្យសម្តី​រដិបរដុប​ថា​៖«​មុននេះ​ខ្ញុំ​ធ្លាប់បាន​និយាយថា នៅ​ចុងខែ​បី​នេះ ខ្ញុំ​នឹង​ចេញទៅ​សម្តែង​នៅ​អូស្ត្រាលី រយៈពេល​៥​សប្តាហ៍​ដោយ​រួម​ដំណើរ​ជាមួយ​សិល្បករ​សិល្បការិនី​យើង​ចំនួន​៣​នាក់​ទៀត​តាម​ការកំណត់​របស់​ស្ព​ន​ស័​រ​នៅ​ប្រទេស​អូស្ត្រាលី តែ​ពេលនេះ​ខ្ញុំ​ម្នាក់ឯង​មិន​បានចេញ​ទៅតាម​កាលកំណត់​ទេ ខណៈដែល​ស្ព​ន​ស័​រ​នោះ គេ​មិនអាច​រង់ចាំ​ខ្ញុំ​បាន ហើយ​គេ​ក៏​ជម្រុះ​ខ្ញុំ​ចេញ​ហើយ​ពន្យារ​ឲ្យ​រង់ចាំ​ដល់​រដូវ​បុណ្យ​ភ្ជុំ​វិញ​»​។​

         ​កាលដែល​ឈ្មោះ​នាង​ត្រូវបាន​ខាង​ស្ព​ន​ស័​រ​គេ​ជម្រុះ​ចេញ​និង​រង់ចាំ​រហូតដល់​ទៅ​រដូវ​ភ្ជុំ​នោះ មិនមែន​ដោយសារតែ​ស្រី​ស្រស់​វ័យ​២៣​ឆ្នាំ​នាង គង់ ចាន់​រដ្ឋា មាន​ជាប់​បញ្ជីខ្មៅ​នៅ​ស្ថានទូត​ដោយសារ​ករណី​មិន​ស្របច្បាប់​ណាមួយ​នោះឡើយ នោះ​មកពី​នាង​រត់​ឯកសារ​មិនទាន់​តាម​ការកំណត់​។ នាង​បញ្ជាក់​ទាំង​សោកស្តាយ​ថា​៖«​ឯកសារ​នានា​ទាក់ទិន​នឹង​         សំបុត្រកំណើត​អីៗ​ហ្នឹង​វា​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ខ្ញុំ​យឺតយ៉ាវ​សំបុត្រ​បញ្ជាក់​ពី​ខាង​ទូរទស្សន៍​ជាតិ​និង​នាយកដ្ឋាន​សិល្បៈ​ថា តើ​ខ្ញុំ​នេះ​ជា​អ្នកសិល្បៈ​ពិតប្រាកដ​អត់​»​។​

         តារាចម្រៀង​ដែល​ល្បី​មាន​ស្នេហា​ជាមួយ​ក្រុម​យូ​ធូ​ភា នាង​គង់ ចាន់​រដ្ឋា និយាយថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​មែនទែន​ចំពោះ​ភាព​ខកខាន​ដំណើរ​ចេញ​សម្តែង​លើកដំបូង​នៅលើ​ប្រទេស​អូស្ត្រាលី​នេះ ហើយ​ខ្ញុំ​នេះ​ក៏​មិន​ចង់​ឲ្យ​គម្រោង​ហោះហើរ​ដំបូង​នេះ​ខកខាន​នោះឡើយ ហើយ​ថា​មិនបាន​អាច​នឹង​ជួប​រឿង​ស៊យ​រហូត​ក៏មានដែរ​»៕

12-m (2) 12-m (3)

ប្រភព postkhmer​