ស្វែងយល់​អំពី​បណ្តា អាហារ​ផ្តល់​ថាមពល សម្រាប់​រាងកាយ​

, , Comment closed

          ការទទួល​ទាន​បន្លែ ផ្លែឈើ ធ្វើឱ្យ​សារពាង្គកាយ បានទទួល​វីតាមីន C និង​សារធាតុ​អាហារ​ផ្សេងៗ​ទៀត ដូចជា ខា​រ៉ូ​ទីណ​យ​ដ៏ ជាដើម​។ សារធាតុ​អាហារ​នៅក្នុង​បន្លែ មាន​ប្រយោជន៍​ច្រើនជាង ១០.០០០ ប្រភេទ ដោយ​ការ​ផ្សំគ្នា​ជាមួយ​សារធាតុ​អាហារ​ផ្សេងទៀត ដូច្នេះ គួរ​ទទួលទាន​បន្លែ និង​ផ្លែឈើ ក្នុង​មួយថ្ងៃ​ឱ្យបាន ៥ ចាន​តូច ឱ្យ​សមស្រប​តាម​រដូវ​កាល​ផង​។​

ស្ពែ​ក្តោប​និង​ផ្កា​ស្ពៃ​ ៖ ជា​ប្រភេទ​បន្លែ ដែលមាន​វីតាមីន និង អំបិល​រ៉ែ ច្រើន​ដូចជា វីតាមីន C កាល់ស្យូម ប៉ូ​តា​ស្យូ​ម ជាតិ​ដែក ហើយ​ជាពិសេស ចំពោះ​បន្លែ ដែលមាន​ផ្កា​ក្តោបៗ​ប៉ុណ្ណោះ ដែលមាន​សារធាតុ Gluesinolate ប្រៀបបាន​នឹង​ថ្នាំ អង់​ទី​ប៊ី​យ៉ូ​ទ​តិក ខ្សោយៗ​ក្នុង​ការជួយ​កំចាត់ បាក់តេរី​។ ប្រយោជន៍​នៃ​បន្លែ​ទាំងនេះ គឺ​ការពារ​នូវ​ការឆ្លង​មេរោគ តាមរយៈ​ផ្លូវ​បំព​ងើ​ទឹកមាត់ និង​ជំងឺមហារីក​។​

ប៉េងប៉ោះ​ ៖ មាន ខា​រ៉ូ​ទីណ​យ​ដ៏ ពិសេស ឡៃ​ខូ​ពី​ន (Lycopene) ជួយ​ការពារ​ជំងឺមហារីក​។ ក្រៅពីនេះ នៅមាន​ប៉ូ​តា​ស្យូ​ម​វីតាមីន C និង​សារធាតុ គ្វឺ​សេ​ទីន ជា​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម។ អត្ថប្រយោជន៍​របស់ ប៉េងប៉ោះ គឺ​ការពារ​ប្រឆាំងនឹង រ៉ាឌីកាល់​មហារីក និង​ភាពចុះ​ខ្សោយ​របស់​កោសិកា​។ ការទទួល​ទាន ប៉េងប៉ោះ បាន​គ្រប់គ្រាន់ អាច​បន្ថយ​ជំងឺមហារីក សួត និង មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។​

​ម្ទេស​ ៖​ ម្ទេស​ប្លោក ម្ទេសខ្មាំង ម្ទេសដៃនាង​។​ល​។ សំបូរ​សារធាតុ ខែ​ប​សៃ​ស៊ីន (Capsaicin) ឯ​ជាតិ​ហឹរ​របស់​វា ផ្តល់នូវ​ថាមពល Vegamine យ៉ាងច្រើន មាន​សារធាតុ ខា​រ៉ូ​ទី​ណាយ​ដ៏ ជិត ០៤ ប្រភេទ និង សារធាតុ Polyphenol អាចជួយ​ការពារ​កោសិកា​ផ្សេង​របស់​រាងកាយ ហើយ​ថែមទាំង វីតាមីន C ប៉ូ​តា​ស្យូ​ម និង​កាល់ស្យូម យ៉ាងច្រើន​អនេក​។ អត្ថប្រយោជន៍​របស់ ម្ទេស គឺ​ជួយ​ការពារ​ការឈឺចាប់​ក្នុង​សាច់ដុំ អាកា​រស​សៃ​ទាញ ឬ រមួលក្រពើ (​ប្រគ្រីវ​) ឈឺធ្មេញ ជាដើម​។ ម្ទេស អាចជួយ​សំលាប់ បាក់តេរី និង​រោគ​ផ្សិត ជួយ​ឱ្យ​ចង់​ទទួលទាន​អាហារ និង​ជួយ​រំលាយ​អាហារ​បានល្អ ហើយ​ថែមទាំង​មាន​ថែមទាំង​មាន​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម យ៉ាងច្រើន​ទៀតផង​។ រសជាតិ​ហឹរ របស់​ម្ទេស មិន​បង្ក​គ្រោះថ្នាក់​ដល់​ក្រពះ​ទេ តែ​ជួយ​ឱ្យ​ភ្នាស​ក្រពះ មានកំ​លាំង​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​។​

​ការ​រ៉ុ​ត​ ៖ ​មាន​សារធាតុ បេ​តា​ខា​រ៉ូ​ទីន (Carotene) ប្រឆាំងនឹង រ៉ាឌីកាល់​សេរី ហើយ​ចាំបាច់​ត្រូវ​រួមជាមួយ​សារធាតុ​ដទៃទៀត នៅក្នុង​មើម​ការ៉ុត​នោះដែរ ដូចជា Terpene ។ ការ៉ុត មាន ប៉ូ​តា​ស្យូ​ម និង​កា​កស​សៃ​អាហារ​។ អត្ថប្រយោជន៍​របស់​កា​រ៉ុ​ត គឺ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បេះដូង និង​ស​សៃ​ឈាម ព្រមទាំង​ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​សភាព​រឹងមាំ​។​

​សណ្តែក​ផ្សេងៗ ​៖ ​សណ្តែកបារាំង សណ្តែកកួរ និង​សណ្តែក​ឡាន់​តៅ ជាដើម សម្បូរ​ប្រូតេអ៊ីន​ច្រើន មាន​ធាតុ​រ៉ែ ធាតុ​ផ្សេងៗ ដូចជា ជាតិ​ដែក ផូស្វ័រ ប៉ូ​តា​ស្យូ​ម វីតាមីន B និង​មានកា​កស​សៃ​ច្រើន​។ អត្ថប្រយោជន៍​នៃ​សណ្តែក គឺ​ជួយ​ឱ្យ​ពោះវៀន មាន​ភាព​រឹងប៉ឹង ជួយ​កាត់បន្ថយ កូ​លេ​ស្តេ​រ៉ូ​ល ជាដើម​។ បើ​អ្នកជំងឺ​បេះដូង ទទួលទាន​សណ្តែក ១ ចាន ក្នុង​មួយថ្ងៃ អាចជួយ​ការពារ​កុំឱ្យ​កើត​ជំងឺ​រើ​ឡើងវិញ​៕ បុរស​ស៊ី​វិ​ល័យ​

fresh_vegetables_in_basket-2560x1600