រឿង​មន្ដ្រី​អគ្គិសនី​ប្ដឹង​រថយន្ដ​ដឹកអុស​សំពីងសំពោង ឱ្យ​បង់លុយ​ចំនួន​ ៥.៦០០ ​ដុល្លារ មាន​ភាពមិនប្រក្រតី​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ មន្ដ្រី​អគ្គិសនី​កម្ពុជា កាលពី​ព្រឹក ថ្ងៃទី​១១ ខែ មីនា ឆ្នាំ​២០១៣ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ សែន​សុខ ដោយ​ចោទប្រកាន់ថា រថយន្ដ​ដឹកអុស​សំពីងសំពោង​១​គ្រឿង​បាន​បើក ទៅ​ទាក់​ខ្សែភ្លើង​បណ្ដាលឱ្យ​ឆេះ​កាប៊ីន ភ្លើង​នៅមុខ​សាលាខណ្ឌ​សែន​សុខ ។​

         ​តាម​ប្រភពព័ត៌មាន​ពី​ឈ្មោះ ជួន ឆៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នកបើករថយន្ដ​ដឹកអុស​ខាងលើនេះ​បានឱ្យដឹងថា រថយន្ដ​របស់គេ​ត្រូវបាន​នគរបាល​ខណ្ឌ សែន​សុខ ដេញ​ឃាត់​ចាប់បាន​កាលពី វេលា​ម៉ោង​ប្រហែល​៩​យប់ ថ្ងៃទី​៧ ខែ មីនា ឆ្នាំ​២០១៣ ដោយ​ចោទប្រកាន់ថា រថយន្ដ​របស់គាត់​បា​ន​បើក​ទៅ​ទាក់​ខ្សែ ភ្លើង​បណ្ដាលឱ្យ​ឆេះ​ផ្ទុះ​កាប៊ីន​ភ្លើង​នៅ មុខ​សាលាខណ្ឌ​សែន​សុខ ។

         ​ឈ្មោះ ជួន ឆៃ បាន​បន្ដថា ការពិត​គាត់​បើកបរ​មិនបាន​ទាក់​ខ្សែភ្លើង​អ្វី​នោះទេ គឺមាន​រថយន្ដ​១​គ្រឿង​ទៀត​បាន​បើក​ពីក្រោយ រថយន្ដ​របស់គាត់​ដឹកអុស​សំពីងសំពោង​ដូចគ្នា ។ គាត់​មិនដឹងថា រថយន្ដ​ខាងមុខ​នោះ​ដឹក​អ្វី​នោះទេ ព្រោះ​យប់​ងងឹត​ពេក ពេលនោះ​រូបគាត់​ក៏​បើក​ទៅមុខ​ដល់​ស្ដុ​ប ផ្សារ​ដី​ហុយ​ស្រាប់តែ​នគរបាល​ឃាត់​រថយន្ដ​របស់គេ​យកមក​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ។
​រហូតដល់​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៣ ស្រាប់តែ​ខាង​មន្ដ្រី​អគ្គិសនី​ប្ដឹង​ទាមទារ​ឱ្យ​សង លុយ​ចំនួន​៥.៦០០​ដុល្លារ​ឯណោះ ។ ឈ្មោះ ជួន ឆៃ ត្រឹមតែ ជា​អ្នកបើកបរ​ទេ ឯ​ម្ចាស់​រថយន្ដ​ឈ្មោះ កៀក អាយុ​ជាង​៥០​ឆ្នាំ បាន​ជួល​ឱ្យ​រូប គាត់​ដឹកអុស​ពី​ខេត្ដ​កំពង់ចាម​ឆ្ពោះ​មក​អូរ​បែកក្អម ។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ករណីនេះ​គឺជា​គាបសង្កត់​យក លុយ​ពី​ម្ចាស់​រថយន្ដ​ដឹកអុស​ឆៅៗ​ដោយ គ្មាន​ភស្ដុតាង​អ្វី​សម្រាប់​ចោទប្រកាន់ នោះឡើយ ៕

12-m