សមត្ថកិច្ច​តាម​ព្រំដែន ត្រូវ​រាំងខ្ទប់​ឲ្យ​បាន​ដាច់ខាត​ចំពោះ​ការ​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​

, , Comment closed

         ​ខេ​ត​ឧ​ត្ត​រ​មានជ័យ​ ៖ ក្នុងឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ពិនិត្យមើល ពី​ការអភិវឌ្ឍ​ន៏ នៃ​បណ្តា​អង្គភាព​កងពលតូច ដែល​កំពុង​ឈរជើង ការពារ បូរណភាព​ទឹកដី ទិសឧត្តរ​មានជ័យ នៅ​តំបន់​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របីកាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៣ នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចំរុះ នៃ​កងយោធពល ខេមរភូមិន្ទ បាន​អំពាវនាវ​ឲ្យ​មន្ត្រី​នៅតាម​ព្រំដែន ទាំងអស់​ត្រូវការពារ ឲ្យ​បាន​ម៉ឹង ម៉ាត់​ចំពោះ​សកម្មភាព​នានា​ដែល​ប្រជាពលរដ្ឋ​បាន​ចូល ទៅ​កាប់​ឈើ​ខុសច្បាប់ នៅ​ប្រទេស​ក្បែរ​ខាង​។​

         ​នាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ មេបញ្ជាការ នាយទាហាន​គ្រប់លំដាប់​ថ្នាក់ ត្រូវយក​អស់​ស្មារតី ទទួលខុសត្រូវ គោរព​ឲ្យ​បាន ម៉ឺងម៉ាត់​នូវ​បញ្ជា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានចេញ​បញ្ជា​យ៉ាង​តឹងរឹង​ទៅកាន់​កងកម្លាំងប្រដាប់អាវុធ ពិសេស​ទាហាន និង​ប៉ូលីស​ឈរ ជើង​តាម​ព្រំដែន ត្រូវ​រាំងខ្ទប់​ឲ្យ​បាន​ដាច់ខាត​រាល់​សកម្មភាព​ឆ្លងដែន​ខុសច្បាប់ ដែល​បាន​ចូល ទៅ​ប្រមូល​ជញ្ជូន ឬ​កាប់​ឈើ គ្រញូង​នៅ​ប្រទេសជិតខាង​។​

         ​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ជានិច្ចកាល តែង​បាន​ប្រកាន់ខ្ជាប់​នូវ​គោលដៅ​ពុះពារ​ពង្រឹង​សន្ដិភាព ស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម ឱ្យបាន​រឹងមាំ​ជានិច្ច ហើយ​ឈរលើ​មូលដ្ឋាន​នេះ កងយោធពល​ខេមរភូមិន្ទ បាន​នឹង​កំពុង​ជំរុញ ការកែ ទំរង់​របស់ខ្លួន ជា​បន្ដបន្ទាប់ ក្នុង​គោលដៅ​ពង្រឹងគុណភាព ធានាបាន​នូវ​ភាពស្មោះត្រង់​ចំពោះ​ជាតិ ការ ការគោរពវិន័យ និង សីលធម៌​ស្អាតស្អំ មាន​សមត្ថភាព​ជំនាញ​ខ្ពស់ ដើម្បី​បំពេញភារកិច្ច​របស់ខ្លួន​ប្រកប ដោយ​ប្រសិទ្ធិភាព​ខ្ពស់​៕

11-m (2) 11-m (1)