ស្រវឹង​បើករថយន្ត​លុ​ច្ស​ស៊ី​ស ៤៧០ បុក​មន្ត្រី​យោធា​ស្លាប់​នៅ​ដូនពេញ ចាប់បាន​នៅ​ខណ្ឌ​សែន​សុខ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ​ខណៈដែល​ជិះ​ម៉ូតូ ត្រូវបាន​រថយន្ត​លុ​ច្ស​ស៊ី​ស​បើក​បុក​ពេញទំហឹង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ចតុមុខ ខណ្ឌដូនពេញហើយ​រថយន្ត​បង្កហេតុ​បាន បើក​រត់គេច​រហូតដល់  នៅ​ចំណុច​មុខ​រតនា​ផ្លា​ហ្សា តាម ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៣ ។​

         ​រថយន្ត​បង្ក​ហេតុដែល​ត្រូវ​សមត្ថកិច្ច ឃាត់​បាន​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-2813 បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា និង​រួម​ដំណើរ​ដោយ​នារី​ម្នាក់​។ មុនពេល​កើតហេតុ មាន​រថយន្ត លុ​ច្ស​ស៊ី​ស ៤៧០ ពណ៌​ស្ករ មួយគ្រឿង បើកបរ​ដោយ បុរស​ម្នាក់ ដោយមាន​ភាពស្រវឹង លុះ​មកដល់ ចំណុច កើតហេតុ បាន​បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​មន្ត្រី យោធា​ម្នាក់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ។ បើតាម​សមត្ថកិច្ច អ្នកបើក រថយន្ត​បង្ក ត្រូវបាន​គេ​ដឹងថា ជា​ម្ចាស់​រោងការ នៅ​កោះ​ពេ​ជ្យ ប៉ុន្តែ​មិនទាន់ ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ​៕

11-m (1) 11-m (2)