មានការ​បារម្ភ​ពី​អត្រា​កើនឡើង​នៃ​ស្រី្ត និង​ក្មេងស្រី ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​

, , Comment closed

        ​រាជធានី​ភ្នំពេញ ៖ ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​សំដែង​ការព្រួយបារម្ភ ចំពោះ​ចំនួន​ស្ត្រី​ដែល​ជាប់ពន្ធនាគារ​ចេះតែ​កើនឡើង ព្រោះ​ស្ត្រី​ងាយ​ព្រ​ឈមនឹង​គ្រោះថ្នាក់​ច្រើន​ពិសេស​មាន​ផ្ទៃពោះ​។​

        ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អង្គ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បង្ហាញថា ស្រី្ត និង​ក្មេងស្រី​ជាប់ពន្ធនាគារ​នៅ​កម្ពុ​ជាមាន​អត្រា​កើនឡើង​។ គិត​ត្រឹម​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០១២ អ្នកទោស​ជា​ស្ត្រី មាន​ចំនួន​១២៧០​នាក់​ដែល​ចំនួន​នេះ​កើនឡើង​៣៩% បើ​ប្រៀប​នឹង​ខែធ្នូ​ឆ្នាំ​២០១០​។ ស្ត្រី និង​ក្មេងស្រី​មាន​អត្រា​៨%​នៃ​ចំនួន​អ្នកទោស​ជា​បុរស តែ​ចំនួន​នេះ​កើនឡើង​បួន​ដង​ច្រើនជាង​ចំនួន​បុរស​។​

        នៅ​ចុងឆ្នាំ​២០១២ ស្ត្រី​៦៧​នាក់ រស់នៅក្នុង​ពន្ធនាគារ​ជាមួយ​កូន ហើយ​មាន​ស្ត្រី​១៤​នាក់ មាន​ផ្ទៃពោះ​។ អ្នកគ្រប់គ្រង​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ កញ្ញា ង៉ែត សុគន្ធ មានប្រសាសន៍ថា បច្ចុប្បន្ន​ពន្ធនាគារ​ផ្ទុក​មនុស្ស មាន​កន្លែង​តូចចង្អៀត ហើយ​ម្យ៉ាងទៀត​មិន​អាចមាន​កន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់ ស្ត្រី និង​កូនៗ​របស់​ពួកគេ​ទេ​៕

11-m